ពួក​អ្នក​ថតរូប​ញាក់សាច់​គ្រ​ប់​គ្នា ជិះ​ឧទ្ធម្ភាគចក្រ​គេច​ព្យុះ ជួប​កុលសម្ព័ន្ធ​នៅ​ព្រៃ​អា​ម៉ា​ហ្សូ​ន តម្រង់​ព្រួញ​បម្រុង​បាញ់​លើ​ពួកគេ​

    ​ជាង​ថតរូប​ម្នា​ក់បាន​ចាប់យក​រូបភាព​ដ៏​អស្ចារ្យ​មួយ​ដោយ​បង្ហាញ​ពី​ក្រុម​កុលសម្ព័ន្ធ​រស់នៅ​ដាច់​ឆ្ងាយ​ពី​សង្គម នៅក្នុង​ព្រៃ​អា​ម៉ា​ហ្សូ​ន​ដ៏​ជ្រៅ​។ នេះ​បើតាម​កាសែត The Sun ចុះផ្សាយ​កាលពី​ថ្ងៃ​សៅរ៍ ម្សិលមិញ​។​

​    ​លោក Ricardo Stuckert បានឃើញ​ពួកគេ​នៅពេល​គាត់​ធ្វើដំណើរ​តាម​ឧទ្ធម្ភាគចក្រ​ដើម្បី​គេចចេញ​ព្យុះ​។​

​    ​រូបភាព​នេះ​គឺជា​ក្រុម​កុលសម្ព័ន្ធ​ដែល​កំពុង​រស់នៅក្នុងរ​ដ្ឋ Acre ប្រទេស​ប្រេ​ស៊ី​ល​ក្បែរ​ព្រំដែន​ប្រទេស​ប៉េ​រូ ដែល​ត្រូវបាន​គេ​គិតថា មាន​សមាជិក​រាប់រយ​នាក់​។​

​    ​លោក Ricardo បាន​ប្រាប់​ទូរទស្សន៍ National Geographic ថា "​ពួកគេ​ហាក់ដូចជា​ចង់ដឹង​ជាជាង​ភ័យខ្លាច​។ ខ្ញុំ​មាន​អារម្មណ៍​ថា ទាំង​ខាង​កុលសម្ព័ន្ធ និង​ខាង​ខ្ញុំ​គឺ​ចង់ដឹង​ចង់​ស្គាល់គ្នា​ទៅវិញទៅមក​។ ខ្ញុំ​មាន​អារម្មណ៍​ដូចជា ខ្ញុំ​ជា​វិចិត្រករ​កាលពី​សតវត្សរ៍​មុន​"​។​

​    ​លោក​បាន​បន្តថា "​ដោយ​គិតថា​នៅក្នុង​សតវត្សរ៍​ទី ២១ នេះ​នៅតែមាន​មនុស្ស​ដែល​មិនទាន់បាន​ទាក់ទង​ជាមួយ​សង្គម​ស៊ីវីល័យ ដោយ​រស់នៅ​ដូច​ដូនតា​របស់​ពួកគេ​កាលពី ២០.០០០ ឆ្នាំមុន វា​ជា​អារម្មណ៍​ដ៏​អស្ចារ្យ​មួយ​ដែល​បានឃើញ​ពួកគេ​"​។ 

​    ​ប៉ុន្តែ​ពីដំបូង​ពួកគេ​ក៏​ចង់​ភ័យ​បន្តិច​ដែរ ពេលដែល​ពួកគេ​តម្រង់​ព្រួញ​បម្រុង​បាញ់​មកលើ​ឧទ្ធម្ភាគចក្រ​៕

ប្រភព៖បរទេស

0
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...