ទាហាន​រាគ​គ្រប់គ្នា ក្រោយ​ទទួលទាន​អាហារ​ដែល​គីម​ជុង​អ៊ុន​ជូន​ទុកជា​កាដូ​លើកទឹកចិត្ត​

    ​ឆ្មាំ​ព្រំដែន​កូរ៉េខាងជើង​បាន​ជួប​ករណី​ផ្ទុះ​ជំងឺរាគ​រូស​បន្ទាប់ពី​លោក គីម​ជុង​អ៊ុន បានសម្រេច ពង្រឹង​របប​អាហារ​បន្ថែមទៀត​ដល់​ពួកគេ​។​

​    ​ក្រុម​ទាហាន​ត្រូវបាន​រាយការណ៍​ថា​ចាប់ផ្តើម​មិន​ស្រួល​ក្នុង​ពោះ​ខ្លួន​ខ្លាំង​ដោយសារ​អាហារ​ដែល​គីម​ជុង​អ៊ុន​ផ្តល់ឱ្យ​ពួកគេ ហើយ​គេ​ជឿថា ក្លិនឆ្អាប​គឺជា​មូលហេតុ​បង្ក​រាគរូស​។​

​    ​មានការ​អះអាងថា លោក​គីម​បាន​បញ្ជា​ឱ្យ​ប្រមុខ​កងទ័ព​ផ្តល់​អាហារ​មានគុណ​ភាព​ដល់​ពួកគេ ដូច្នេះ​ពួកគេ​នឹងមិន​ច្រណែន​នឹង​ជនជាតិ​ចិន​។​

​    ​ប៉ុន្តែ​វេ​ប​សាយ UPI បាន​រាយការណ៍​ថា គេ​ប្រទះឃើញ​ដីខ្សាច់​ក្នុង​ស៊ុប និង ក្លិន​ត្រី​ឆៅ​របស់​ជប៉ុន​មាន​សភា​ព​ឆ្អាប​ខ្លាំង​ទ្រាំ​មិន​ចង់បាន​។​

​    ​ប្រភពព័ត៌មាន​នៅក្នុង​ខេត្ត Hamgyong បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា "​ក្រោម​ការចង្អុលបង្ហាញ​របស់លោក​គីម​ជុង​អ៊ុន កងកម្លាំងប្រដាប់អាវុធ​កូរ៉េខាងជើង​ត្រូវបាន​បង្កើន​ការផ្គត់ផ្គង់​សម្ភារៈ​ដើម្បី​ជំរុញ​របប​អាហារ​ដល់​ទាហាន​ការពារ​ព្រំដែន​។ ទោះយ៉ាងណា ជំងឺរាគ​បាន​រាលដាល​ក្នុងចំណោម​ទាហាន ដែល​បាន​ទទួលទាន​អាហារ​ផ្គត់ផ្គង់ ហើយ​កំពុង​បង្កឱ្យមាន​ចលាចល​"៕

ប្រភព៖បរទេស

0
adverise with khmeread

អ្នកនឹងចូលចិត្ត