វីរនារី​វ័យ ៣ ឆ្នាំ​សង្គ្រោះ​ជីវិត​ម្តាយ ដែល​ដួល​បោក​ក្បាល​សន្លប់​បាត់ស្មារតី​! ប៉ុន្តែ​គេ​ឆ្ងល់​ថា​ហេតុអ្វី​នាង​ចេះ​តេ​ទៅ​លេខ ៩៩៩?

    ​កុមារី​អាយុ ៣ ឆ្នាំ​ម្នា​ក់បាន​តេ​ទៅ​លេខ ៩៩៩ នៅពេល​ម្តាយ​តែ​ម្នាក់​គត់​របស់ខ្លួន​បាន​ដួលសន្លប់ បន្ទាប់ពី​រអិល​ជើង​ដួល​បែកក្បាល​។​

​    ​វេ​ប​សាយ Derby Telegraph បាន​រាយការណ៍​ថា កុមារី Amelia Thow បាន​តេ​ទូរស័ព្ទ​ដើម្បី​រក​ជំនួយ​នៅពេល​អ្នកស្រី Samantha បាន​ដួលសន្លប់​នៅផ្ទះ ដោយសារ​ការប៉ះទង្គិច​ក្បាល​។​

​    ​កុមារី​ដ៏​ឈ្លាសវៃ​រូបនេះ​ថែមទាំង​មើលថែ​ប្អូនស្រី​អាយុ ១៥ ខែ​របស់ខ្លួន​ឈ្មោះ Evie ទៀតផង​ដោយ​បញ្ចុក​យ៉ា​អួ​ខណៈ​ក្រុមគ្រូពេទ្យ​បានមក​ដល់ផ្ទះ និង​ចាប់ផ្តើម​សង្គ្រោះ​ម្តាយ​របស់ខ្លួន​។​

​    ​ឥឡូវ​អ្នកស្រី Samantha ដែលជា​សះស្បើយ​ហើយ​នោះ​នឹង​ច្រៀង​ចម្រៀង​សរសើរ​ដល់​កូនស្រី​របស់ខ្លួន ហើយនឹង​ជំរុញ​ដល់​ឪពុកម្តាយ​ដទៃទៀត​ឱ្យនៅ​ជាមួយ​កូនៗ​របស់​ពូកគេ​ហើយ​បង្ហាញ​ពួកគេ​ពី​របៀប​តេ​ទៅ​សេវាកម្ម​សង្គ្រោះបន្ទាន់​។​

​    ​ម្តាយ​វ័យ ២៤ ឆ្នាំ​មកពី​ទីក្រុង Derby ប្រទេស​អង់គ្លេស​បាន​និយាយថា "​ម្តាយ​របស់ខ្ញុំ​ទើបតែ​លាចាក​លោក ហើយ​រឿងនេះ​ធ្វើឱ្យ​ខ្ញុំ​គិតថា​តើ​នឹងមាន​អ្វី​កើតឡើង​ប្រសិន​អ្វីមួយ​អាក្រក់​កើតឡើង​ចំពោះ​ខ្ញុំ ដូច្នេះ​ខ្ញុំ​បានបង្ហាញ Amelia ពី​របៀប​តេ​ទៅ​លេខ ៩៩៩​។ ខ្ញុំ​មិន​គិតថា​នាង​យកចិត្តទុកដាក់​ទេ ប៉ុន្តែ​នាង​ពិតជា​បាន​យកចិត្តទុកដាក់​តាំងពី​ពេល​ខ្ញុំ​បង្ហាត់​រហូតមក​"៕

​ប្រភព៖បរទេស

 

Untitled 1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់