បុរស​ម្នាក់​ចងក​សម្លាប់​ខ្លួន​នៅ​ស្រុក​ពញាឮ​មិនទាន់​ស្គាល់ឈ្មោះ​

    កណ្តាល ៖ មាន​ករណី​បុរស​ម្នាក់​ចងក​សម្លាប់ខ្លួន​នៅ​ស្រុក​ពញាឮ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ ត្រូវបាន​គេ​ប្រទះឃើញ ថ្ងៃទី​២៤​ ធ្នូ ២០១៦ ​ម៉ោង​៤ ​និង​៣០​នាទី​ល្ងាច នៅ​ចំណុច​វាលស្រែ​ប្រាំង​ក្នុងភូមិ​ពញាឮ ឃុំ​ពញាឮ ស្រុក​ពញាឮ ចុះ​ពី​ផ្លូវជាតិ​លេខ​៥ ប្រហែល​ ៥០០ ​ម៉ែត្រ​មក​ខាងលិច។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ទាន​មិន​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស អាយុ៥០​ឆ្នាំ​ជាង ជនជាតិខ្មែរ សប្បុរស​,​ សណ្តែកបាយ, ​ដុះ​ក្បាលពោះ,​ កំពស់​១.៦៥​ម​, ​សក់ស្លូត​ស្កូវ​មួយៗ​, ថ្ងាស​ឆក​សង្ខាង​នៅ​និង​ខ្លួន​មាន​បារី សេក​មាស​០១​កញ្ចប់​ និង​លុយ ​៦.០០០​ រៀល ជាប់​និង​ខ្លួន,​ ស្លៀកខោ ភូ​លូ ជើងវែង​ពណ៌​ឈាមជ្រូក​, អាវ​ស ដៃខ្លី​ឆ្នូត​តូ​ចៗ, ​ខោខ្លី​ក្រឡា​ការ៉ូ មាន​មួក​បា​រ៉េ ពណ៌​ខ្មៅ ​និង​ស្បែកជើងសង្រែក​ ០១​ គូរ​ពណ៌​សុ​កូ​ឡា​។​

    ប៉ូលិស​បន្តថា នៅមុន​ម៉ោង​កើតហេតុ​ខាងលើ មាន​ប្រជាពលរដ្ឋ បានឃើញ​ជនរងគ្រោះ​ដើរ​ចុះទៅ​ក្នុងព្រៃ គាត់​ស្មានតែ​គេ​ទៅ​បត់ជើង​ប៉ុន្តែ គាត់​ពុំ​ចាប់អារម្មណ៍ តាំងពី​ម៉ោង​ប្រហែល​៧ជាង។ ​លុះ​មកដល់​ម៉ោង​៤ ​និង​៣០​នាទី ល្ងាច​ទើប​ប្រជាពលរដ្ឋ​មកពីស្រែ​ប្រាំង​វិញ​គាត់​ឃើញ​មាន​មនុស្ស​ចងក​លើ​ដើម​រាំង​រួចហើយ បានមក​រាយការណ៍ ប្រាប់​មក​ប៉ូលិស​ប៉ុស្តិ៍។​

    ក្រោយពី​ទទួល​ព័​ត៌មាន ​កម្លាំង​ជំនាញ​បច្ចេកទេស សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍ អាជ្ញាធរ​ភូមិ​ឃុំ​និង​មន្ត្រី​ជំនាញ ចូលរួម ពិនិត្យ​សព​យ៉ាង​ល្អិតល្អន់ ។ ប៉ូលិស​បាន​សន្និដ្ឋាន ថា​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយ​ការធ្វើអត្តឃាត ចងក​សម្លាប់ខ្លួន​ពិតប្រាកដ​មែន។

    បច្ចុប្បន្ននេះ​សព ត្រូវបាន​មន្ត្រី​ជំនាញ​ប្រគល់ជូន អាជ្ញាធរ រក​កន្លែង យកទៅ​បញ្ចុះ និង​បាន​ផ្សព្វផ្សាយ ប្រកាស​តាម​ស្វែងរក​សាច់ញាតិ។ ​បើសិន​មាន​បងប្អូន​ណា​ស្គាល់​ឬ​ប្រហាក់ប្រហែល​សូម​ទំនាក់ទំនង​មក​ប៉ូលិស​ស្រុក​ពញាឮ​បន្ទាន់៕

Unnamed
adverise with khmeread
Loading ad ...