adverise with khmeread 01

ល្បិច​នេះ​អាច​បំបាត់​ការឈឺ​ក្បាល​បាន​មួយ​រំពេច​!

​    ​មនុស្ស​ដែលមាន​ជំងឺ​ឈឺក្បាល​ប្រកាំង​ដឹង​ច្បាស់​ណាស់​ថា នេះ​គឺជា​ការឈឺចាប់​ដ៏​អាក្រក់​បំផុត ដែល​មិន​ងាយ​បាត់​ទៅវិញ​ឆាប់ៗ​នោះឡើយ និង​ថែមទាំង​ធ្វើឱ្យ​មនុស្ស​ពិបាក​បំពេញការងារ​ផ្សេងៗ​ទៀតផង​។ គួរឱ្យ​ស្តាយ ថ្នាំ​ស្តង់ដារ​មិន​ងាយ​នឹង​បំបាត់​អា​ការៈឈឺ​ក្បាល​ខ្លាំង​បាន​ភ្លាមៗ​នោះទេ​។ ត្រូវធ្វើ​ដូចម្តេច​បើ​ជួប​ករណី​ដូច្នេះ​? មនុស្ស​តិចតួច​ណាស់ដែ​ល​ដឹង​ពី​វិធី​ដូចខាងក្រោម ដែល​វា​ជួយ​បំបាត់​ការឈឺ​ក្បាល​បាន​ភ្លាមៗ​សម្រាប់​មនុស្ស​គ្រប់គ្នា​។ វិធីសាស្ត្រ​នេះ​ត្រូវបាន​ប្រើ​ក្នុង​ឱសថ​បុរាណ​ធម្មជាតិ​សម្រាប់​ព្យាបាល​អាកា​រៈ​ឈឺក្បាល​ដ៏​ពេញនិយម​។ អ្នក​គួរ​សាកល្បង​វា​មើលទៅ​!

​    ​វិធីសាស្ត្រ​ទី​១៖ ប្រេង​ម្អម និង​ដុំ​ស្ករស​
​    ​គ្រាន់តែ​ដាក់​ប្រេង​ម្អម​៥​ដំណក់​លើ​ដុំ​ស្ករស រួច​ទុក​វា​ឱ្យ​រលាយ​ក្នុង​មាត់​របស់​អ្នក​។ អា​ការៈឈឺ​ក្បាល​នឹង​បាត់ទៅ​វិញ​មួយ​រំពេច​។ 
​    ​ប្រេង​ម្អម​ក៏​ជា​ឱសថ​សម្រាប់​ព្យាបាល​អាកា​រៈ​វិលមុខ ស្ពឹក​ស្រពន់ និង​ក្អួតចង្អោរ​ផងដែរ​។

 

​    ​វិធីសាស្ត្រ​ទី​២៖ អំបិល​
​    ​ជ្រើស​អំបិល​ឱ្យ​ត្រឹមត្រូវ​! ជាធម្មតា​អ្នក​គួរ​ជ្រើសរើស​អំបិល​គុណភាព​ខ្ពស់​។ អំបិល​គុណភាព​ខ្ពស់​ជាងគេ​គឺ​អំបិល​នៅ​តំបន់​ហិ​ម៉ា​ល័យ ដែល​សម្បូរ​ទៅដោយ​សារធាតុ​រ៉ែ​។ អំបិល​នេះ​ផ្ទុក​សារធាតុ​រ៉ែ​ចំនួន ៨៤ ដែល​ល្អ​ជាង​អំបិល​ផ្សេងៗ​។ អំបិល​អាច​សង្គ្រោះ​អ្នក​ពី​អា​ការៈឈឺ​ក្បាល​យ៉ាង​មាន​ប្រសិទ្ធភាព​។ វា​ជួយ​បង្កើន​កម្រិត Serotonin ក្នុង​ឈាម ពង្រឹង​ដល់​ប្រព័ន្ធ​ប្រសាទ និង​សម្រួល​ដល់​តុល្យភាព​អាស៊ីត​អាល់​ឡា​កាំ​ង​ក្នុង​រាងកាយ​។ 

​    ​បន្ទាប់មក​ត្រូវធ្វើ​អ្វី​ទៀត​?! យក​ទឹក​ក្រូចឆ្មា​ច្របាច់​ស្រស់ៗ​មួយ​កែវ រួច​ដាក់​អំបិល​ពីរ​ស្លាបព្រា​កាហ្វេ​។ កូរ​វា​ឱ្យ​សព្វ​បន្ទាប់​មកចាក់​ក្នុង​ចាន​គូ​ម​ធំ​មួយ ហើយ​បន្ថែម​ទឹក​មួយ​កែវ​។ ផឹកទឹក​នេះ​រួច​រង់ចាំ​អ៊ុត​មើល​លទ្ធផល​។ រសជាតិ​វា​ប្រហែល​ពិបាក​លេប​បន្តិច តែ​លទ្ធផល​បំបាត់​អាកា​រៈ​ឈឺក្បាល​គឺ​ប្រៀប​បី​ដូចជា​ទេវតា​ជប់​ឡើង​អ៊ីចឹង​!

​    ​បញ្ជាក់​៖ វិធីសាស្ត្រ​នេះ​មិនអាច​ប្រើ​សម្រាប់​មនុស្ស​ដែលមាន​ជំងឺលើសឈាម​ទេ ព្រោះ​អំបិល​អាចធ្វើឱ្យ​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​៕ 

adverise with khmeread
ប្រភព៖ ម៉ាយឡាយស្តាយ

មតិយោបល់