មិនចាំបាច់​ចំណាយលុយ​លើ​ថ្លៃ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​! ផ្លូវ​ក្រាល​បន្ទះ​សូ​ឡា​ដំបូងបង្អស់​របស់​ពិភពលោក​ត្រូវបាន​សម្ភោ​ធ​នៅ​បារាំង​

    ​ផ្លូវ​ក្រាល​បន្ទះ​សូ​ឡា​មួយ ដែល​គេ​អះអាងថា​ជា​ផ្លូវ​ទីមួយ​របស់​ពិភពលោក បាន​បើក​សម្ភោ​ធ​ជា​ផ្លូវការ​ក្នុងប្រទេស​បារាំង​។ 

​    ​ផ្លូវ​ប្រវែង ១ គីឡូម៉ែត្រ​ក្នុងភូមិ Normandy នៃ​សហគមន៍ Tourouvre-au-Perche ស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស​បារាំង ត្រូវបាន​ក្រាល​ជាមួយ​បន្ទះ​សូ​ឡា​ចំនួន ២.៨៨០ បន្ទះ ដែល​បំ​លែង​ថាមពល​ពី​ព្រះអាទិត្យ​ទៅជា​អគ្គីសនី​។ 

​    ​គេ​សង្ឃឹមថា ផ្លូវ​នេះ​នឹង​ផ្តល់​ថាមពល​គ្រប់គ្រាន់​សម្រាប់​បង្គោល​ភ្លើង​របស់​ភូមិតូច​មួយ​នេះ​។ 

​    ​ផ្លូវ​ឈ្មោះ Wattway នេះ​បំពាក់​ជាមួយ​បន្ទះ​សូ​ឡា​ទំហំ​សរុប ២.៨០០ ម៉ែត្រក្រឡា និង​បានដាក់​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​កាលពី​ថ្ងៃ​សុក្រ​ទី ២៣ ធ្នូ នៅ​ពិធី​បើក​សម្ភោ​ធ​មួយ ដែលមាន​ការចូលរួម​ពី​រដ្ឋមន្ត្រី​បរិស្ថាន​បារាំង​ផងដែរ​។​

​    ​ផ្លូវ​នេះ​ត្រូវគេ​រំពឹង​ផលិត​អគ្គីសនី​បាន ២៨០ មេ​ហ្គា​វ៉ា​ត់​ក្នុង​មួយឆ្នាំ និង​ចំណាយ​អស់​សាងសង់​អស់ ៥,១ ដុល្លារ​។ សហគមន៍ Tourouvre-au-Perche មាន​ប្រជាជន​រស់នៅ​ចំនួន ៣.៤០០ នាក់​៕ 

ប្រភព៖បរទេស

 

1
adverise with khmeread

អ្នកនឹងចូលចិត្ត