Facebook អញ្ជើញ​អ្នកកាសែត​ទៅ​មើល​កន្លែង​ផ្ទុក​ទន្ន​ន័យ​ដ៏​មហា​សម្បើម​របស់ខ្លួន​នៅ​អាមេរិក​

    ​ហ្វេ​ស​ប៊ុ​កបាន​អ​ញ្ចើ​ញ​អ្នកកាសែត​មួយក្រុម​តូច​ទៅ​កន្លែង​ផ្ទុក​ទិន្នន័យ​កណ្ដាល នៅ​ទីក្រុង Prineville រដ្ឋ Oregon នៅ​សប្ដាហ៍​នេះ​។ ក្រុមហ៊ុន​ភាគច្រើន​មិន​អនុញ្ញាតឱ្យ​បុគ្គលិក​ផ្ទាល់ខ្លួន​ចូលទៅក្នុង​កន្លែង​ផ្ទុក​ទិន្នន័យ​កណ្ដាល​នោះទេ ប៉ុន្ដែ​ហ្វេ​ស​ប៊ុ​ក​ជា​ក្រុមហ៊ុន​បើកទូលាយ​ឱ្យមាន​ការចូលទៅ​ទស្សនា​ទាំង​ខាងក្រៅ​និង​ខាងក្នុង​កន្លែង​ផ្ទុក Sever របស់ខ្លួន​។​

​    ​ទីតាំងនៅ​ទីក្រុង Prineville គឺជា​កន្លែង​ផ្ទុក​ទិន្នន័យ​ដំបូង​ដែល​ហ្វេ​ស​ប៊ុ​កបាន​បង្កើតឡើង ហើយ​មាន​អគារ​ធំៗ​ចំនួន​បី​។ អគារ​តូច​បំផុត​ក្នុងចំណោម​អគារ​ទាំងបី​គឺមាន​ទំហំ​ប្រមាណ​ជា ៣៣ ពាន់​ម៉ែត្រក្រឡា ហើយ​អគារ​ថ្មី​បំផុត​កំពុង​ស្ថិតក្រោម​ការសាងសង់​មាន​ទំហំ ៤២ ពាន់​ម៉ែត្រក្រឡា​។ ហើយ​អគា​នីមួយៗ​អាច​ទ្រ​យន្តហោះ​ទំនើប​មួយ និង​មាន​បន្ទប់​ជាច្រើន​ទៀត​។​

​    ​ខាងក្រោម​នេះ​គឺជា​ទិដ្ឋភាព​នៃ​កន្លែង​ផ្ទុក​ទិន្នន័យ​នៅ​ទីក្រុង Prineville របស់​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​៕

adverise with khmeread

អ្នកនឹងចូលចិត្ត