បើកឡាន​លឿនពេកហោះឡើង​ទ្រូងផ្លូវ​ចំថ្ងៃបុណ្យ​សមុទ្រ

    ព្រះសីហនុ ៖ រថយន្ត​មួយគ្រឿង​បាន​បើកឡើ​ង​លើខឿន​ទ្រូងផ្លូវ​នៅ​ម្តុំ​ជិត​ស្តុ​ប​សុខាភិបាល​ចាស់ តាមផ្លូវ​ឯករាជ្យ ក្នុង​សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ នា​វេលា​ម៉ោង​១១​កន្លះ​យប់​ថ្ងៃ​២៤​ ធ្នូ​ ២០១៦ ជា​ថ្ងៃបុណ្យ​សមុទ្រ​ហើយ​អ្នក​បើ​កបរ​បានគេច​បាត់​ពី​កន្លែង​កើត​ហេតុ​។​

    សាក្សី​និយាយថា ដំបូង​គេ​ឃើញ​រថយន្ត​ដែល​បើក​ឡើងលើ​ទ្រូងផ្លូវ​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់​​ ស្លាក​លេខ​ភ្នំពេញ ​2T-6937​ បើក​តាមផ្លូវ​ឯករាជ្យ​យ៉ាង​លឿន​ដល់​ចំណុច​ខាងលើ​ក៏​ជ្រុល​ចង្កូត​ឡើងលើ​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ បណ្តាលឱ្យ​កើល​ទ្រូង​រថយន្ត​បើក​ទៅមុខ​លេង​រួច ហើយ​ម្ចាស់​រថយន្ត​ក៏​ចុះ​ពីលើ​រថយន្ត​គេចខ្លួនបាត់​។​

    បន្ទាប់មក​ប៉ូលិស​ក្រុងព្រះសីហនុ​ក៏បាន​នាំយក​រថយន្ត​ទៅ​រក្សាទុក រង់ចាំ​ម្ចាស់​ចូលខ្លួន​ដោះស្រាយ​នៅ​ព្រឹក​នេះ៕

Unnamed %281%29
adverise with khmeread
Loading ad ...