ទីបំផុត Pep Guardiola ឆ្លើយ​សំណួរ​អ្នកកាសែត​អំពី​ការប្រៀបធៀប Messi និង Ronaldo

    ​រឿង Lionel Messi និង Cristiano Ronaldo ត្រូវគេ​និយាយ​បែកពពុះមាត់​ជា​យូរ​មកហើយ ហើយ​គេ​ក៏​មិនទាន់​ដឹង​ដែរ​ថា​នរណាម្នាក់​ក្នុងចំណោម​អ្នក​ទាំង​ជា​អ្នកឈ្នះ​។​

​    ​ចាប់តាំងពី Ronaldo បាន​ផ្លាស់​ទៅកាន់​អធិរាជ​ស Real Madrid ប្រធាន​ក្រុមបាល់ទាត់​អន្តរជាតិ​អា​ហ្ស​ង់​ទីន Messi អា​ចរក​គ្រាប់​បាល់​បាន​ចំនួន ៣៩៦​គ្រាប់ និង​បញ្ជូន​ដល់​មិត្ត​រួម​ក្រុម​ជាមួយនឹង​គ្រាប់​បាល់​ចំនួន ១៤៩​គ្រាប់​ដទៃទៀត​នៅក្នុង​ការបង្ហាញ​ខ្លួន​ចំនួន ៣៩០​លើក​។ ទោះជា​យ៉ាងណាក្តី ប្រធាន​ក្រុមបាល់ទាត់​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់ អាច​ស្វែងរក​គ្រាប់​បាល់​ចំនួន ៣៨០​គ្រាប់ និង​បញ្ជូន​ឱ្យ​មិត្ត​រួម​ក្រុម​ចំនួន ១០៥​គ្រាប់ ក្នុងការ​បង្ហាញខ្លួន​បាន ៣៦៧​លើក​។​

​    ​Messi បានឈ្នះ​ពានរង្វាន់ Ballon d'Ors ប្រាំ​សម័យកាល ខណៈដែល Ronaldo មាន​បួន​នៅក្នុង​ដៃ ហើយ​អ្នក​ទាំង​ពីរបាន​ពានរង្វាន់ Champions League យ៉ាងតិចណាស់​ម្នាក់​បី ប៉ុន្តែ​ខ្សែប្រយុទ្ធ Barcelona លើស Ronaldo បន្តិច គឺ​ឈ្នះ​បាន ៤ ដង​។​

​    ​ប៉ុន្តែ​ស្ថិតិ​ទាំងនេះ មិនមាន​ន័យ​អ្វី​សម្រាប់​លោក Pep Guardiola នោះឡើយ ដែល​មើលឃើញ​អ្នក​ទាំងពីរ​ស្រដៀង​គ្នា និង​បាន​សម្រេចចិត្ត​អំពី​ការប្រៀបធៀប​អ្នក​ទាំងពីរ​។​

​    ​កាលពីដើម​សប្តាហ៍​នេះ លោក Luis Enrique បាន​និយាយថា ការប្រៀបធៀប Messi ជាមួយនឹង​កីឡាករ​ដទៃទៀត គឺជា​រឿង​ដ៏​គួរឱ្យ​អស់សំណើច​បំផុត​។​

​    ​តើ Pep យល់ស្រប​ទេ​?

​    ​ដោយ​បញ្ជាក់​នៅក្នុង​សន្និសីទកាសែត​មុន​ជំនួប Hull City ជាមួយ Man City លោក Guardiola បាន​និយាយថា "​ខ្ញុំ​យល់ស្រប​ជាមួយនឹង Luis Enrique​។ គាត់​គឺ​ពិតជា​អស្ចារ្យ​។ ត្រឹមត្រូវ​ណាស់ គឺ​គាត់​អស្ចារ្យ​មែន​។ គាត់​គឺ​អស្ចារ្យ​ដាច់​គេ​។ ដោយសារតែ​គាត់​ដឹង​ពី​របៀប​លេង របៀប​ស៊ុត​បញ្ចូល​ទី​យ៉ាងម៉េច​។ ពីព្រោះ​គាត់​តែងតែ​ស៊ុត​ចូល​... ប៉ុន្តែ​ខ្ញុំ​គោរព​កីឡាករ​ដទៃទៀត​ដែល​បានឈ្នះ ហើយ​សូម​អបអរ Cristiano ប៉ុន្តែ Leo គឺ​ពិតជា​ល្អ​ដាច់​គេ​។ គាត់​លេង​ដល់​កម្រិត​មួយទៀត​ហើយ​"៕

 

Barcelona v real madrid adverise with khmeread
ប្រភព៖ Mirror
Loading ad ...