Wolfsburg បញ្ជាក់​ជា​ផ្លូវការ​អំពី​ការផ្ទេរ Julian Draxler ទៅ Paris Saint-Germain

    ​ក្លឹប​បាល់ទាត់ Wolfsburg បានទទួល​ស្គា​ល់ពី​ការចាកចេញ​របស់ Julian Draxler ទៅកាន់​ក្លឹប Paris Saint-Germain ខណៈដែល​តារាបាល់ទាត់​អាល្លឺម៉ង់​រូបនេះ បាន​ចុះហត្ថលេខា​ទៅលើ​កិច្ចព្រមព្រៀង​រយៈពេល​បួន​ឆ្នាំកន្លះ​ស្នាក់​នៅឯ​ទឹកដី Parc des Princes​។​

​    ​យោងតាម​វេ​ប​សាយ Goal.com កាលពី​ថ្ងៃ​សៅរ៍​បានឱ្យដឹងថា ម្ចាស់​ជើងឯក​លី​ក​កំពូល​បារាំង Ligue 1 នឹង​ចំណាយលុយ​ចំនួន ៣៥​លាន​អឺរ៉ូ​ទៅលើ​អតីត​តារាបាល់ទាត់​របស់​ក្រុម Schalke ជាមួយនឹង​លទ្ធភាព​នៃ​ទឹកប្រាក់​បន្ថែមចំនួន ១០​លាន​អឺរ៉ូ សម្រាប់​ជា​ប្រាក់​លើកទឹកចិត្ត​បន្ថែម​។​