ប៉ូលិស​ស្រុក​ល្វាឯម​បាន​ចុះបង្ក្រាប​ល្បែងស៊ី​សង​ឃាត់ខ្លួនអ៊ុំៗបាន​ ៤​ ​នាក់​

    កណ្តាល ៖ ប៉ូលិស​ស្រុក​ល្វាឯម​បាន​ចុះបង្ក្រាប​ល្បែងស៊ី​សង​ខុសច្បាប់ (​លេងបៀរ​) នា​ថៃ្ង​ទី​២៤​ ធ្នូ​ ២០១៦ វេលា​ម៉ោង​៥ ​និង​៤០​នាទី ល្ងាច​ចំណុច​ផ្ទះ​ឈ្មោះ ណន​សា​វ៉េ​ត  ភូមិ​តា​ជោ ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្តកណ្ដាល ដោយ​ឃាត់​បាន​ជនសង្ស័យ​៤​នាក់។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​០៤ នាក់​គឺ​១-​ឈ្មោះ​ ​ទិន សៅ ភេទ​ស្រី អាយុ ៥៨ ឆ្នាំ ជនជាតិខ្មែរ មុខ​បរ កសិករ​ទីលំនៅ ភូមិ​តា​ជោ ឃុំ​សារិកាកែវ  ស្រុក​ល្វាឯម​, ២-​ឈ្មោះ ​សៀន នឿន ភេទ​ស្រី អាយុ ​៥០ ឆ្នាំ ជនជាតិខ្មែរ មុខ​បរ កសិករ ទីលំនៅ​ភូមិ​ក្តី​កណ្តាល ​ឃុំ​សារិកាកែវ ស្រុក​ល្វាឯម​,
៣-​ឈ្មោះ​ ចាន់ ណាវី ភេទ​ស្រី​ អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខ​បរ កសិករ ទីលំនៅ ភូមិ​តា​ជោ ឃុំ​សារិកាកែវ ស្រុក​ល្វាឯម និង​៤-​ឈ្មោះ ​ជឹម សុ​វណ្ណា ភេទ ប្រុស អ​យុ ៥៨ ឆ្នាំ ជនជាតិខ្មែរ មុខ​បរ កសិករ ទីលំនៅ ភូមិ​តា​ជោ ឃុំ​សារិកាកែវ ស្រុក​ល្វាឯម​។ វត្ថុតាង​ចាប់យក ​១.​សន្លឹក​បៀ ០២ ហ៊ូ​, ២.​កំរាល​(​ភួយ​) ០១, ៣.​ប្រអប់​ដាក់​បៀ ០២ ​និង​៤.​ប្រាក់រៀល​ចំនួន ៤០.០០០ ​រៀល​។​

    ប៉ូលិស​បន្តថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​ទីតាំង​លេងល្បែង​ស៊ីសង​ខុសច្បាប់ (​លេងបៀរ​)​ ​កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​សារិកាកែវ បាន​ចុះបង្ក្រាប​អ្នកលេង​ល្បែង​នៅ​ចំណុច​ផ្ទះ ឈ្មោះ ណន សា​វ៉េ​ត បាន​ឃាត់ខ្លួន​០៤​នាក់ នាំយកមក​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ដើម្បី​កសាង​សំណុំរឿង និង​ស្នើសុំ​អនុញ្ញាត​អនុវត្ត​គោលការណ៍​ការអប់រំ​៕

adverise with khmeread