វិធី​ធ្វើ​ទឹក​សណ្ដែក ឆា​ខ្វៃ​របស់​ថៃ​មាន​គ្រឿងផ្សំ​ថែម​អ៊ីចឹង​សោះ​ទើប​លក់ដាច់​យ៉ាងនេះ​!!!

    ​គ្រឿងផ្សំ​៖
​    ​- សណ្ដែក ១ ពែង (​សណ្ដែក​ត្រូវ​ត្រាំ​ទឹក​ពី ៧ ទៅ ៨ ម៉ោង​តែ​សម្រាប់​អ្នកលក់​ទឹក​សណ្ដែក​ភាគច្រើន​អាច​ត្រាំ​ពី ៨ ម៉ោង​ទៅ ១០ ឬ​លើសពីនេះ លាង​ទឹកស្អាត​រួច​បកសំបក​ខាងក្រៅ​វា​ចេញ )
​    ​- ទឹក ៧ ពែង 
​    ​- ស្ករ (​តាម​ចំណូលចិត្ត​)
​    ​- អំបិល​បន្តិច​

​    ​វិធី​ធ្វើ​៖
​    ​- យក​សណ្ដែក កិន​លាយ​ជាមួយ​ទឹក​ឱ្យ​ម៉ដ្ត​សព្វ​ល្អ រួច​យក​ក្រណាត់​មក​ច្របាច់​ពូត​យក​ទឹក​។​
​    ​- បន្ទាប់មក​យក​ទឹក​សណ្ដែក​មក​ដាំ ដាក់​អំបិល​បន្តិច​ចូល ដាក់​ស្ករ​តាម​ចំណូលចិត្ត​។​

​    ​* គ្រឿងផ្សំ​បន្ថែម​មាន​៖ ចាហួយ​, សាគូ​ថៃ​, សណ្ដែក​,...​។ ឆា​ខ្វៃ​ទុក​សម្រាប់​ជ្រលក់​ជាមួយ​ទឹក​សណ្ដែក​ថែម​គ្រឿង​៕

adverise with khmeread

អ្នកនឹងចូលចិត្ត