samsung-banner
adverise with khmeread

Antoine Griezmann ចង់បាន Usain Bolt ជា​ដៃគូ​ខ្សែប្រយុទ្ធ​របស់ខ្លួន​

Main4

    ​Antoine Griezmann បានប្រកាស​ឈ្មោះ​ដៃគូ​ដែល​គាត់​ពេញចិត្ត​បំផុត​ហើយ នោះ​គឺ​... Usain Bolt ។​

​    ​តារា​ឆ្នើម​របស់ Atletico Madrid ដែល​បច្ចុប្បន្ន​បាន​ផ្សាភ្ជាប់​ជាមួយនឹង​ទឹកប្រាក់​ចំនួន ៦០​លាន​ផោន​ផ្ទេរ​ទៅកាន់​ក្លឹប Manchester United ជឿជាក់ថា ស្តេច​រត់​ល្បឿន​សញ្ជាតិ​ចា​ម៉ៃ​កា នឹង​ជា​ឥទ្ធិពល​បំផ្លិចបំផ្លាញ​ដៃគូ​ប្រកួត​នៅ​ជួរ​ខាងមុខ​។​

​    ​Griezmann បានបញ្ជាក់​ប្រាប់​វេ​ប​សាយ ESPN ថា "​លេង​ទល់នឹង​គាត់​, ទេ ប៉ុន្តែ​លេង​ជាមួយ​គាត់​, យល់ព្រម​! ខ្ញុំ​នឹង​ពេញចិត្ត​ឱ្យ​គាត់​លេង​នៅ​ជួរ​ខាងមុខ​ជាមួយ​ខ្ញុំ ដោយ​គ្រាន់តែ​នៅ​ពីក្រោយ​ដើម្បី​ទាត់​បាល់​ឆ្ងាយៗ​ឱ្យ​គាត់​ទៅជា​ការ​ស្រេច​។ ខ្ញុំ​នឹង​ឱ្យ​គាត់​នៅ​មួយ​ស្មើ​គ្រប់ពេល​ជាមួយនឹង​អ្នកចាំទី​។ ខ្ញុំ​បានឃើញ គាត់​បាន​ហ្វឹកហាត់​ខ្លះៗ​ដែរ​ជាមួយនឹង Dortmund និង Manchester United​។ ល្បឿន​មិនមែនជា​អ្វី​គ្រប់យ៉ាង​នោះឡើយ ប៉ុន្តែ​គាត់​នឹង​ជា​ខ្សែប្រយុទ្ធ​ដ៏​អស្ចារ្យ​ម្នា​ក់នៅ Atletico ។ Usain Bolt នឹង​ជា​កីឡាករ​ដ៏​ល្អឥតខ្ចោះ​សម្រាប់​ការប្រកួត​របស់​យើង​។ ខ្ញុំ​នៅ​ខាងក្រោយ ហើយ​គាត់​នៅខាងមុខ គឺ​ល្អ​បំផុត​!"៕

adverise with khmeread

មតិយោបល់