samsung-banner
adverise with khmeread

ប៉ូលិស​ខេត្ត​ប៉ៃលិន​ឃាត់ខ្លួន​បុរស​ម្នាក់​តាម​ដីកា​តុលាការ​ពីបទ​ជួញដូរ​គ្រឿងញៀន

Untitled 1

    ប៉ៃលិន ៖ ប៉ូលិស​ខេត្ត​ប៉ៃលិន​បាន​ឃាត់ខ្លួន​ជនជាប់ចោទ​ម្នាក់​តាម​ដីកា​តុលាការ​ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នា​វេលា​ម៉ោង០៩ ​និង​៥០​នាទី​ព្រឹក ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ចំណុច​វិទ្យាល័យ​ហ៊ុនសែន​ក្រុង​ទេព​និ​មិ្ម​ត ស្ថិតក្នុង​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន។​

    លោក​វៈរសេនីយ៍ឯក ឆ​ម វ៉ាន់​ធី នាយប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ខេត្ត​បាន​ដឹកនាំ​កងកម្លាំង​ចម្រុះ​ដើម្បី​ចុះ​អនុវត្តតាម​ដីកា​លើ​ករណី​បង្គាប់​ឱ្យចូល​ខ្លួន លេខ​៣២៤ ចុះ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១២ របស់លោក ស្រី លី ម៉ា​រី​ណា ចៅក្រម​ស៊ើប​សួរ​នៃ​សាលាដំបូង​ខេត្ត​ប៉ៃលិន​។​

    លុះ​រហូតដល់​វេលា​ម៉ោង​០៩ ​និង​៥០​នាទី​ព្រឹក ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៦ ទើប​កងកម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​មួយ​នាក់​ឈ្មោះ មាស សំណាង ហៅ​ត្រេ​ន ភេទ​ប្រុស អាយុ ២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ​នៅ​ចំណុច​វិទ្យាល័យ​ហ៊ុនសែន​ក្រុង​ទេព​និ​មិ្ម​ត ស្ថិតក្នុង​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដែល​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១២​ នៅ​ចំណុច​ភូមិ​ដូង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដើម្បី​បញ្ជូនមក​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត ដើម្បី​អនុវត្តតាម​នីតិវិធី៕​

adverise with khmeread

មតិយោបល់