adverise with khmeread Heart beat

កម្មករធ្វើបាយក្តាំងដេកស្លាប់ក្នុងសិប្បកម្ម

    ភ្នំពេញ ៖ បុរស​ជា​កម្មករ​ផលិត​បាយក្តាំង​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅក្នុង​សិប្បកម្ម​ផលិត​បាយក្តាំង ស្ថិតនៅ​ផ្លូវលំ ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ កាលពី​ព្រឹក​ថ្ងៃទី​២០​មករា​ឆ្នាំ​២០១៦​នេះ សង្ស័យ​គាំងបេះដូង ។​

    ប៉ូលិស​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ​បូ បាន អាយុ​៣៤​ឆ្នាំ​ជា​កម្មករ​ផលិត​បាយក្តាំង ស្នាក់​នៅក្នុង​សិប្បកម្ម​ខាងលើ​. មាន​ស្រុកកំណើត​នៅ​ភូមិ​៦ ឃុំ​ជ្រោយ​តាកែវ ស្រុក​កោះធំ ខេត្តកណ្តាល ។​

    ប៉ូលិស​បន្តថា ពេលយប់​ជនរងគ្រោះ​បាន​ចូលដេក​នៅលើ​ក្តារងឿ​មុខ​សិប្បកម្ម​ជាធម្មតា លុះ​ព្រឹក​ឡើង​ស្រាប់តែ​ឃើញ​ដេកស្លាប់​សព​លើង​រឹង​ទៅហើយ ។​បន្ទាប់ពី​ពិនិត្យ​សព សមត្ថកិច្ច​សន្និដ្ឋានថា ស្លាប់​ដោយសារ​គាំងបេះដូង​ហើយ​ប្រគល់​សព​ឲ្យ​ស្ត្រី​ឈ្មោះ​ឈិ​ត ពៅ​អាយុ​៣៣​ឆ្នាំ​ត្រូវជា​ប្រពន្ធ​ដឹកយក​ទៅ​ស្រុក​ធ្វើបុណ្យ​៕​

adverise with khmeread

មតិយោបល់