Jurgen Klopp ព្រលះ Oscar របស់ Chelsea យ៉ាង​ចាស់ដៃ ចំពោះ​ការសម្រេចចិត្ត​ទៅ​កើប​លុយ​វាល់​លាន​នៅ​ចិន​

    ​អ្នកចាត់ការ​ទូទៅ​ក្រុម​ហង្ស​ក្រហម Liverpool លោក Jurgen Klopp បាន​រិះគន់​និង​ចម្អក​ខ្លាំងៗ​ទៅលើ​តារាបាល់ទាត់ Chelsea ដែល​បាន​សម្រេចចិត្ត​ផ្លាស់​ទៅកាន់​ប្រទេស​ចិន​ដើម្បី​កើប​លុយ​វាល់​លាន​។​

​    ​តារាបាល់ទាត់​ក្រុម​តោ​ខៀវ Chelsea កីឡាករ Oscar បានក្លាយ​ទៅជា​កីឡាករ​ចុងក្រោយ​គេ ដែល​បានធ្វើការ​ផ្ទេរចេញ​ក្នុង​ប្រាក់​ដ៏​ធំ​ទៅកាន់​លី​ក​កំពូល​ចិន Chinese Super League បន្ទាប់ពី​ខ្សែបម្រើ​រូបនេះ​បាន​ចុះហត្ថលេខា​នៅលើ​កិច្ចព្រមព្រៀង​កម្រៃ​ប្រាក់​ឈ្នួល​ចំនួន ៤០០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​ជាមួយនឹង​ក្លឹប Shanghai SIPG ។​

​    ​អ្នកចាត់ការ​ទូទៅ​ក្រុម​ហង្ស​ក្រហម​លោក Klopp មិន​យល់​អំពី​ហេតុផល​នៅ​ពីក្រោយ​រឿងនេះ​ឡើយ ដោយ​គាត់​និយាយថា "​ខ្ញុំ​មិនដឹងថា​តើ​ហេតុអ្វី​មនុស្ស​សម្រេចចិត្ត​បែបនេះ​ទេ​។ សម្រាប់​ខ្ញុំ គ្មាន​រឿង​អ្វី​ត្រូវ​ផ្លាស់​ទៅ​ចិន​សោះ​។ ប៉ុន្តែ​វា​គឺជា​ការសម្រេចចិត្ត​បង្កើតឡើង​ដោយ​បុគ្គល​"​។​

​    ​ប៉ុន្តែ Klopp បាន​ចំអក​ឱ្យ​កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ ដែល​កើន​ប្រាក់ខែ ៤០០% យ៉ាង​ដូច្នេះ​ថា "​ខ្ញុំ​ប្រាកដ​ក្នុង​ចិត្ត​ណាស់ គ្រួសារ​របស់ Oscar ពិតជា​រីករាយ​អំពី​ការសម្រេចចិត្ត​មួយ​នេះ​! លែង​ព្រួយ​រឿង​លុយ​ទៀតហើយ​"​។​

​    ​វា​ជា​ស្ថានភាព​ចម្លែក​សម្រាប់​ក្លឹប​នៅ​អឺរ៉ុប ជាពិសេស​នៅ Premier League ដែលមាន​អំណាច​ខាង​ហិរញ្ញវត្ថុ វប្បធម៌ និង​ហេ​ដ្ឋា​រចនាសម្ព័ន​ដើម្បី​ទាក់ទាញ​តារាបាល់ទាត់​ល្បី​បំផុត​របស់​ពិភពលោក​។​

​    ​ប៉ុន្តែ Klopp បាន​សង្កត់ធ្ងន់ថា លក្ខណៈសម្បត្តិ​ទាំងអស់នេះ​មិនទាន់​មាននៅ​ស្រុក​ចិន​នៅឡើយ​ទេ​។​

​    ​Klopp បាន​និយាយថា ចិន​អាច​ទាក់ទាញ​កីឡាករ​លំដាប់​ពិភពលោក​បាន តែ​តាមរយៈ​ទឹក​លុយ​ប៉ុណ្ណោះ​៕ 

adverise with khmeread