ព្រះសង្ឃ​ទទួល​ចិញ្ចឹម​ទារក​អាយុ ៩ ខែ​កើតមក​ពិការភ្នែក គ្មាន​លលាដ៍ក្បាល មកពី​គ្រួសារ​ក្រីក្រ​តោកយ៉ាក​មួយ​

​    ​ទារក​ម្នាក់​ដែល​បាន​កើតមក​ពិការភ្នែក​និង​គ្មាន​លលាដ៍ក្បាល កំពុង​ត្រូវបាន​មើលថែ​ដោយ​ព្រះសង្ឃ​មួយអង្គ​នៅ​អំឡុង​បុណ្យ​ណូអែល​នេះ​។​

​    ​ទារក​ឈ្មោះ Nurafaiha មកពី​ខេត្ត Sayaburi ប្រទេស​ថៃ មិនអាច​បៅ​ទឹកដោះគោ​បានទេ​ហើយ​ត្រូវតែ​បញ្ចុក​អាហារ​តាមរយៈ​បំពង់​ទុយោ​។​

​    ​ករណី​របស់​ទារក​វ័យ ៨ ខែ​រូបនេះ​បាន​បង្ក​ការភ្ញាក់ផ្អើល​ពេញ​បណ្តាញ​សង្គម ហើយ​មនុស្ស​បាននាំគ្នា​រៃអង្គាសប្រាក់​សម្រាប់​ការ​មើលថែ​ក្មេងស្រី​ម្នាក់នេះ​។​

​    ​ព្រះសង្ឃ​ព្រះនាម Bhin និង​មូលនិធិ​មនុស្សធម៌​មួយ​ត្រូវបាន​គេ​ស្គាល់​ចំពោះ​អំពើ​ល្អ​ក្នុង​ការជួយ​គ្រួសារ​ក្រីក្រ​ដែល​កំពុង​ខ្វះខាត​។ ក្មេងៗ​បួន​នាក់​ទៀត​ក្នុង​គ្រួសារ Nurafaiha សុទ្ធតែ​ទៅ​សាលា ដែល​នេះ​ជា​បញ្ហា​ប្រឈម​នៅពេល​គ្រួសារ​មាន​ចំណូល​តិចតួច ដែល​ពឹង​លើ​ឪពុក​ធ្វើ​ការងារ​នៅក្នុង​រោងចក្រ​។​

​    ​Nurafaiha ត្រូវការ​ការព្យាបាល​ទៀងទាត់​នៅ​មន្ទីរពេទ្យ​ហើយ​នៅ​ថ្ងៃ​អនាគត រូបគេ​ត្រូវការ​ការវះកាត់​មួយចំនួន​នៅលើ​មុខ​និង​លលាដ៍ក្បាល​។​

​    ​មកទល់​ឥឡូវ ព្រះតេជព្រះគុណ Bhin អាច​រៃអង្គាសប្រាក់​បាន​ចំនួន ៦.០០០ ដុល្លារ​ពី​មូលនិធិ​មនុស្សធម៌ និង​មហាជន ដែល​បាន​ឆ្លើយតប​ការអំពាវនាវ​តាម Facebook ដើម្បី​ជួយ​គ្រួសារ​នេះ​៕

ប្រភព៖ បរទេស

Untitled 1
adverise with khmeread

អ្នកនឹងចូលចិត្ត