samsung-banner
adverise with khmeread

ឆក់យក​ទូរស័ព្ទ​ពី​ជនជាតិ​បារាំង​ត្រូវ​ប៉ូលិស​ប៉ុស្តិ៍​វត្តភ្នំ​វ៉ៃខ្នោះ​

Untitled 1

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​វត្តភ្នំ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ័​ដៃ​ជនបរទេស​នៅ​ចំណុច​លើ​បង់​សួនច្បារ​មាត់ទន្លេ​ទល់មុខ​ផ្សារ​រាត្រី​ផ្លូវ​ព្រះ​ស៊ី​សុ​វ​ត្តិ ​ភូមិ​ទី​៧ ​សង្កាត់​វត្តភ្នំ ​ខណ្ឌដូនពេញ ​រាជធានី​ភ្នំពេញ​ កាល​ថ្ងៃទី​២៥​ ធ្នូ ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​០២​ និង​១០​នាទី​រំលង​អា​ធ្រា​ត្រ​នេះ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ លូ សុខ​សីហា ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ​​ ជនជាតិខ្មែរ​មុខរបរ​ និង​ទីលំនៅ​មិន​ប្រាកដ ពីបទ​ឆក់​ទូរ​ស័ព្ទ​ដៃ នៅ​ចំណុច​លើ​បង់​សួនច្បារ​មាត់ទន្លេ​ទល់មុខ​ផ្សារ​រាត្រី​ផ្លូវ​ព្រះ​ស៊ី​សុ​វ​ត្តិ ​ភូមិ​ទី​៧ ​សង្កាត់​វត្តភ្នំ។​

    វត្ថុតាង​ចាប់យក​បាន​មាន​ទូរស័ព្ទ​ដៃ​មួយគ្រឿង​ម៉ាក ​iPhone5​ ពណ៌​ស បានប្រគល់​ឱ្យ​ជនរងគ្រោះ​ជា​ជនបរទេស​វិញ​ឈ្មោះ ​THIERRY ANTOINIE ភេទ​ប្រុស ​អាយុ​៣៧​ឆ្នាំ ​ជនជាតិ​បារាំង ​មុខរបរ​ទេសច​រណ៍​ ស្នាក់នៅ​សណ្ឋាគារ​ក្រែ​ន​វ៉ាត​ធ័​រ​ហ្វ​ន មាន​ទីតាំង​ផ្ទះ​លេខ​៨ ផ្លូវ​លេខ​១៣៦ សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ កាន់​លិខិតឆ្លងដែន​លេខ​ 15CP20700។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ​ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី៕

adverise with khmeread

មតិយោបល់