samsung-banner
adverise with khmeread

ឃាត់​បុរស​ម្នាក់​ជាមួយ​ថ្នាំញៀន​ ១៣​ កញ្ចប់​នៅ​ក្រុ​ងំ​ពង់​ឆ្នាំង

Untitled 1

    កំពង់ឆ្នាំង ៖ ប៉ូលិស​ក្រុង​កំពង់ឆ្នាំង​សហការ​ជាមួយ​ប៉ូលិស​ការិយាល័យ​ជំនាញ​ចុះបង្ក្រាប​ករណី​រក្សាទុក​, ​ជួញដូរ​,​ ចែកចាយ ​និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ចំណុច​ភូមិ​ឃ្លាំងប្រាក់​សង្កាត់​ប្អេ​រ ក្រុង​-​ខេត្តកំពង់ឆ្នាំង​កាលពី​ថ្ងៃទី​២៤ ​ធ្នូ ​២០១៦ វេលា​ម៉ោង​២​កន្លះ​រសៀល​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ អ៊ឹម សារិទ្ធ​ ភេទ​ប្រុស ​អាយុ​៣៦​ឆ្នាំ ​ស្នាក់នៅ​ភូមិ​ឃ្លាំងប្រាក់ ​សង្កាត់​ប្អេ​រ ក្រុង​-​ខេត្តកំពង់ឆ្នាំង​។ ​ដកហូត​វត្ថុតាង ថ្នាំ​ម្សៅ​ក្រាម​ពណ៌​ថ្លា ​១៣ កញ្ចប់​តូច​,​ ម៉ូតូ ១ ​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥,​ ទូរស័ព្ទ ៣ ​គ្រឿង ​និង​ឧបករណ៍​សំរាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន។​

    បច្ចុប្បន្ន​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ក្រុង​កំពង់ឆ្នាំង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់