samsung-banner
adverise with khmeread

ឃាត់​អ្នក​កត់​ក​ន្ទុ​លេខ ​៣​ នាក់​នៅជាប់​ផ្សារ​ច្បារ​អំពៅ​

Unnamed %281%29

    ភ្នំពេញ ៖ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​មនុស្ស ​៣​ នាក់ ដែលជា​ម្ចាស់​ទីតាំង​ល្បែងស៊ីសង​កត់​កន្ទុយលេខ​ឆ្នោត​ខុសច្បាប់​មួយកន្លែង​ក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​នៅវេលា​ម៉ោង​៣​រសៀល ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៦ ហើយនឹង​បញ្ជូនទៅ​តុលាការ​ស្អែក​នេះ។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ខណ្ឌ​ច្បារអំពៅ បាន​ចុះ​ប្រតិបត្តិការ​ប​ង្គ្រា​ប និង​ឃាត់ខ្លួន​មនុស្ស ៣​ នាក់​ក្នុងករណី​លេងល្បែង​ស៊ីសង​កត់​កន្ទុយ​លេខឆ្នោត​ខុសច្បាប់​មួយកន្លែង នៅ​ចំណុច​ផ្សារ​ច្បារអំពៅ​ផ្ទះ​លេខ​៥២៨ ផ្លូវ​៣៦៧ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ។​

    ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ដកហូត​បា​ន​វត្ថុតាង​រួមមាន ម៉ាស៊ីន​គិត​លេខ ៤​ គ្រឿង​, ឯកសារ​ពាក់ព័ន្ធ និង​ឆ្នោត​មួយចំនួន​,​ ប្រាក់​ចំនួន ៩.១៦០.០០០​ រៀល។​

    យ៉ាងណាក៏ដោយ​ខាង​អាវុធហត្ថ​មិនបាន​បញ្ជាក់​ពី​អត្តសញ្ញាណ​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​នោះទេ៕

adverise with khmeread

មតិយោបល់