ប៉េអឹម​ខេត្តស្ទឹងត្រែង​ចាប់ខ្លួន​បុរស​៣​នាក់​ជួញដូរ​ថ្នាំញៀន​

    ស្ទឹងត្រែង ៖ ជនសង្ស័យ​៣​នាក់​នឹងត្រូវ​បញ្ជូនទៅ​តុលាការ​នា​ថ្ងៃស្អែក​នេះ បន្ទាប់ពី​កម្លាំង​ជំនាញ អាវុធហត្ថ​ខេត្ត​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ក្រុង​ស្ទឹងត្រែង បង្ក្រាប​ករណី ជួញដូរ​គ្រឿងញៀន ត្រង់ចំណុច​ផ្លូវជាតិ​លេខ​៩ ភូមិ​កាំ​ង​មេម៉ាយ សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង  កាលពី​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៦ វេលា​១ ​និង​៤៥​នាទី រសៀល​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ​០៣ ​នាក់​។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ជនសង្ស័យ​១-​ឈ្មោះ ​ហម អរុណ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ផ្ទះ​នៅ​គីឡូ​២ ​ភូមិ​រាជា​នុ​កូ​ល សង្កាត់​ស្ទឹងត្រែង​, ២-​ឈ្មោះ ​ហម វីរៈ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ផ្ទះ​នៅ​គីឡូ​២​​ ភូមិ​រាជា​នុ​កូ​ល សង្កាត់​ស្ទឹងត្រែង​និង​៣-​ឈ្មោះ​ ស៊ឹ​ម ចាវ ហៅ​ស្នា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជាតិខ្មែរ មុខរបរ​មិ​ម​ពិតប្រាកដ ផ្ទះ​នៅ​ភូមិ​ជី​រោទិ៍​១ ឃុំ​ជី​រោទិ៍ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។​

    ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ចាប់យក​វត្ថុតាង​រួមមាន​ ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន ice ចំនួន​១០​កញ្ចប់ ទម្ងន់​សរុប ៦០,២g  ម៉ូតូ​៣​គ្រឿង ទូរស័ព្ទ​៥ ប្រាក់​ខ្មែរ​ ៥៧៩.០០០៛ ប្រាក់​ដុល្លា ​១០២$ និង​សម្ភារៈជក់​មួយចំនួន​។​

    កម្លាំង​អនុវត្តន៍​វិធាន​បន្ត សម្របសម្រួល​ ដោយ​លោកស្រី ​ស៊ុន យ៉ឺ​ត ព្រះរាជអាជ្ញារង​ខេត្ត​ធ្វើការ​ត្រួតពិនិត្យ​កា​រ៉ុង​ដែល​ផ្ញើ​តាម​រថយន្ត​ក្រុមហ៊ុន​ថង​វ៉ា ពី​ភ្នំពេញ មកឱ្យ​ឈ្មោះ ​ហម វីរៈ នៅ​ខេត្តស្ទឹងត្រែង ត្រូវ​បាន​កម្លាំង​ជំនាញ​បាន​រកឃើញ​និង​ចាប់​យកបាន​ថ្នាំញៀន​មេ​តំ​ហ្វេ​មីន ​ice ចំនួន​២​កញ្ចប់​ធំ​។ ជនសង្ស័យ​៣​នាក់ បាន​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​ថ្ងៃស្អែក​នេះ​តាម​នីតិវិធី​៕

Unnamed
adverise with khmeread
Loading ad ...