ផ្ទះ​នេះ​ទទួលបាន​ពានរង្វាន់​ផ្នែក​រចនា​ម៉ូត​ល្អ​ដាច់​គេ​ប្រចាំឆ្នាំ ២០១៦! មានតែ​ម្ចាស់​ប៉ុណ្ណោះ ដែល​ចេះ​ប្រើ​ផ្ទះ​នេះ ជន​ចម្លែក​ចូល​ច្បាស់​ជា​បញ្ឈរភ្នែក​

    ​ពេលទៅដល់​សង្កាត់ Georgian នៅ​ចំ​កណ្តាល​ទីក្រុង​ប្រវត្តិសាស្ត្រ Edinburgh ដែល​ទីក្រុង​តំបន់​បេតិកភណ្ឌ​ពិភពលោក គេ​មិន​រំពឹង​ឃើញ​ផ្ទះ​ប្រណិត​ដ៏​ទំនើប​នេះ​ទេ​។​

​    ​Murphy House គឺជា​ផ្ទះ​ដែល​គ្របដណ្ដប់​លើ​ផ្ទៃក្រឡា ១៦៥ ម៉ែត្រការ៉េ ហើយ​វា​គ្រាន់តែ​ទំហំ​ជាន់​ទី ១ ប៉ុណ្ណោះ​។ ស្ថាបត្យករ និង​ជា​ម្ចាស់ផ្ទះ លោក Richard Murphy បាន​បង្កើត​ផ្ទះ​លក្ខណៈ​ជា​រ៉ូ​ប៊ិក​គូប​យ៉ាង​អស្ចារ្យ​។​

​    ​ផ្ទះ​ប្រាំ​ជាន់​នេះ ត្រូវបាន​បង្កើតឡើង​ដោយ​ពាក់កណ្ដាល​ជា​សួនច្បារ ហើយ​ទទួលបាន​ពានរង្វាន់​ជា​ផ្ទះ​រចនា​ម៉ូត​ល្អ​ដាច់​គេ​ប្រចាំឆ្នាំ ២០១៦ ទៀតផង​។​

​    ​ផ្ទះ​នេះ​មាន​លក្ខណៈសម្បត្តិ​ពិសេស​ជាច្រើន ដោយ​វា​ប្រៀបបាន​ដូចជា​ការដោះស្រាយ​ប្រស្នា​មួយ​អ៊ីចឹង​។ អ្នក​រចនា​ផ្ទះ​មាន​ភាព​វ័យឆ្លាត​ក្នុងការ​រចនា​ផ្ទះ​នេះ​ឡើង ដោយ​ការរៀបចំ​ខាងក្នុង​របស់ Murphy ពិតជា​មិនធម្មតា​។​

​    ​ទីតាំង​ដាក់​សៀវភៅ កន្លែង​ចត​រថយន្ត បន្ទប់ក្រោមដី និង​ការ​សន្សំសំចៃ​អគ្គីសនី​ត្រូវបាន​របៀប​ចំ​ឡើង​យ៉ាង​ល្អឥតខ្ចោះ​។ នៅពេល​ថ្ងៃ​លោកអ្នក​មិនចាំបាច់​ខ្វាយខ្វល់​ពី​រឿង​បន្ទប់​ងងឹត​នោះទេ ព្រោះ Murphy បានរៀបចំ​ប្រព័ន្ធ​បិទ​បើក​ដំបូង ដើម្បីឱ្យ​ពន្លឺ​ថ្ងៃ​ចូលមក​ក្នុងផ្ទះ​យ៉ាង​វិសេសវិសាល​។​

​    ​ថ្វីបើ​វា​មាន​ភាពស្មុគស្មាញ ប៉ុន្ដែ​ការ​រចនា​បែបនេះ​ធ្វើឱ្យ Murphy ទទួលបាន​ជ័យជំនះ​ក្នុងការ​ប្រកួតប្រជែង​ម៉ូត​ផ្ទះ​ល្អ​ដាច់​គេ​ហៅថា RIBA House ប្រចាំឆ្នាំ ២០១៦៕

 

Untitled 1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់