samsung-banner
adverise with khmeread

ប្រសិនបើ​បុរស​ជា​សង្សារ​ធ្វើ​រឿង​ទាំង ៤ នេះ កុំ​រៀបការ​ជាមួយ​គាត់​

1

    ​សេចក្តីស្រឡាញ់ និង​ការគោរព​គ្នា​ទៅវិញទៅមក គឺជា​កត្តា​ធំជាងគេ​បង្អស់​ក្នុង​គ្រប់​ទំនាក់ទំនង​ទាំងឡាយ​។ ពេល​ដៃគូ​ពីរ​នាក់​បង្ហាញ​រឿង​ទាំងពីរ​ចំណុច​នេះ​ចំពោះ​គ្នា​ទៅវិញទៅមក នោះ​ទំនាក់ទំនង​នេះ​ពិតជា​ល្អ​ប្រពៃ និង​រក្សាបាន​គង់វង្ស​។​

​    ​ប៉ុន្តែ មាន​ទំនាក់ទំនង​មិនតិច​ទេ ដែល​បែកបាក់​ទៅវិញ​ក្នុង​រយៈពេល​ខ្លី​។ បញ្ហា​គឺថា ដៃគូ​មិន​បានដឹង​ពី​ចំណុច​អវិជ្ជមាន​ជាមុន ហើយ​ចុងក្រោយ ការមិនចុះសម្រុង​ចាប់ផ្តើម​វិ​វត្ត​ខ្លួន ហើយ​ទំនាក់ទំនង​ក៏​ចាប់ផ្តើម​រលាយ​។ ដូច្នេះ ខាងក្រោម​នេះ​ជា​សញ្ញា​បង្ហាញថា បុរស​ម្នាក់​នោះ​មិនមែន​សម្រាប់​លោកអ្នក​ទេ​។​

​    ​១. ឆេវឆាវ និង​ហិង្សា​
​    ​ទោះបី​ហិង្សា​នោះ​មិន​ធ្ងន់ធ្ងរ ប៉ុន្តែ​វា​នឹង​វិ​វត្ត​ទៅជា​ធ្ងន់ធ្ងរ​បន្តិច​ម្តងៗ​រហូតដល់​ថ្នាក់​ឈានដល់​ការវាយដំ​លើ​រាងកាយ​។ កុំ​រង់ចាំ​ដល់​រឿង​នោះ​កើតឡើង ចាក​ចេញពី​ទំនាក់ទំនង​នោះ​ភ្លាម​ទៅ​។ 

​    ​២. ផិតក្បត់​
​    ​បើ​គាត់​លួច​ផិតក្បត់​ម្តង​ហើយ គាត់​នឹង​លួច​ធ្វើ​រឿងនេះ​ជាថ្មី​ម្តងទៀត​។ បើ​អ្នក​ដឹងថា​គាត់​ធ្លាប់ជា​មនុស្ស​សាវ៉ា លួច​មាន​ថ្មី​ម្តង​ហើយ​ម្តងទៀត ច្បាស់​ណាស់​គាត់​មិនទាន់​ចប់​ត្រឹមហ្នឹង​ទេ គាត់​នឹងធ្វើ​វា​ជា​ដរាប​។ ការធ្វើ​បែបនេះ​គឺ​បង្ហាញ​ការមិន​គោរព​ចំពោះ​អ្នក និង​ជាការ​ប្រមាថ​ធ្ងន់ធ្ងរ​ណាស់​។ គ្មាន​ហេតុផល​ត្រូវ​បន្ត​ទំនាក់ទំនង​របៀបនេះ​ឡើយ​។ 

​    ​៣. ញៀន​របស់​ទាំងបី​
​    ​ប្រសិនបើ​គាត់​ជា​មនុស្ស​ញៀន​ស្រី ស្រា ល្បែង និង​សូម្បី​គ្រឿងញៀន សូម​ចាក​ចេញពី​គាត់​ភ្លាម​ទៅ​។ ស្ត្រី​ខ្លះ​អះអាងថា​ខ្លួន​អាច​តម្រែតម្រង់​បុរស​ដែល​ខ្លួន​ស្រឡាញ់​ឱ្យ​ប្រាស់ចាក​ពី​រឿង​ទាំងនេះ ប៉ុន្តែ​វា​មិន​ងាយ​ដូចដែល​អ្នក​បានគិត​នោះឡើយ​។ 

​    ​៤. អាង​យ៉ាងដូច​ខ្លួនឯង​ជា​ចៅហ្វាយនាយ​លោកអ្នក​
​    ​ប្រសិនបើ​គាត់​ធ្វើ​ដូច្នេះ សុំ​ចប់​គ្នា​ទៅ​។ គាត់​មិន​គោរព​លោក​អ្នកជា​ដៃគូ​ទេ​។ លោកអ្នក​មិនអាច​មាន​សេរីភាព ដើរហើរ ប្រាស្រ័យ​ទាក់ទង​ក្នុងសង្គម​ឡើយ បើ​គាត់​ធ្វើ​របៀបនេះ​។ គាត់​ក៏​ឆាប់​ប្រច័ណ្ឌ និង​ខឹង​គ្មាន​ហេតុផល​ដែរ ប្រសិនបើ​គាត់​ចាត់ទុក​លោកអ្នក​ជា​មនុ​ស្ស​ដែល​គាត់​បញ្ជា​ធ្វើ​អ្វី​បាន​តាមចិត្ត​នោះ​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់