អ្នកវិទ្យាសាស្ត្រ​ព្រួយបារម្ភ ខ្លាច​អាចម៍ផ្កាយ​មួយ​កំពុង​បោះពួយ​មក​ផ្ទាំង​ទឹកកក​ក្រៅ​ភព រួច​បំ​លែង​មកជា​ផ្កាយដុះកន្ទុយ បាចសាច​មកលើ​ផែនដី​

    ​ផ្កាយដុះកន្ទុយ​មួយ ដែល​គេ​ដឹងថា​កំពុង​បោះពួយ​ចូលមក​ប្រព័ន្ធ​សុរិយគតិ នឹង​មក​កៀក​ផែនដី​ជាង​ការគិត​ពីមុន​ទៅទៀត​។ នេះ​បើ​យោងតាម​ការស្រាវជ្រាវ​មួយ​។​

​    ​ទិន្នន័យ​ថត​បាន​ដោយ​មណ្ឌល​ឃ្លាំមើល Gaia របស់​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប (ESA) បាន​បង្ហាញថា អាចម៍​ផ្កា​ដែល​ឆេះ​ជា​ដុំ​ភ្លើង​ហៅថា Gliese 710 អាច​នឹង​មក​កៀក​ផែនដី ល្មម​នឹង​បង្កឱ្យមាន​ការប៉ះទង្គិច​ជាមួយ​ផែនដី​។​

​    ​លទ្ធផល​នេះ​ត្រូវបាន​សិក្សា​ឃើញ នៅពេល​អាចម៍ផ្កាយ​នោះ​បង្ហាញខ្លួន​យ៉ាង​ភ្លឺ​និង​លឿន​បំផុត​នៅលើ​មេឃ​។​

​    ​ព័ត៌មាន​លម្អិត​ចេញផ្សាយ​ដោយ Astronomy & Astrophysics រៀបរៀង​ដោយ​អ្នកវិទ្យាសាស្ត្រ Filip Berski និង Piotr Dybczński មកពី​សាកលវិទ្យាល័យ Adam Mickiewicz University ប្រទេស​ប៉ូឡូញ​បង្ហាញថា គម្លាត​រវាង​អាចម៍ផ្កាយ​និង​ប្រព័ន្ធ​សុរិយា​គតិ​របស់​យើង​គឺ​កៀក​គ្នា ៥ ដង​ជាង​ការរំពឹងទុក​របស់​ពួកគេ មុននេះ​។​

​    ​វា​ហាក់បីដូចជា​កំពុង​ឆ្ពោះ​ដំណើរ​ឆ្លងកាត់​ពពក Oort ជា​ផ្ទាំង​ទឹកកក​ក្រៅ​ភព ដែល​នៅ​វិលវល់​ជុំវិញ​ប្រព័ន្ធ​សុរិយគតិ​របស់​យើង​ជា​យូរ​មកហើយ​។​

​    ​ហើយ​ប្រសិនបើ​មាន​រឿងនេះ​កើតឡើង​មែន នោះ​ទំនាញ​ដ៏​ខ្លាំង​របស់​អាចម៍ផ្កាយ ដែលមាន​ម៉ាស ៦០ ភាគរយ​នៃ​ព្រះអាទិត្យ​នេះ អាច​នឹង​បណ្ដាលឱ្យ​វា​ប្រែ​ក្លាយទៅជា​ផ្កាយដុះកន្ទុយ​និង​បាចសាច​សំដៅ​មករក​ផែនដី​តែម្តង​។​

​    ​ថ្វីបើ​ដុំ​អាចម៍ផ្កាយ​ជាច្រើន​នៅក្រៅ​ភព​នឹងត្រូវ​ស្រូប​ដោយ​ព្រះអាទិត្យ និង​ភព​ផ្សេងទៀត​ដែលមាន​ទំនាញ​ខ្លាំង​ជាង​វា តារាវិទូ​ជាច្រើន​បាន​ព្រមាន​ថា​អាចម៍ផ្កាយ​នេះ​អាច​បង្ក​ផលប៉ះពាល់​លើ​ផែនដី​៕

ប្រភព៖ដេលីមែល

2aeef3d900000578 4062220 data captured by the european space agency s gaia observatory ha a 1 1482514577624 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់