adverise with khmeread 333

បុរស​ពិការ​ភ្នែក​ម្នាក់ចង​ក​​សម្លាប់​ខ្លួន​​​នៅ​ក្នុង​បន្ទ​ប់​ទឹក

   ភ្នំពេញ ៖ បុរស​ពិការភ្នែក​ម្នាក់​ដែលមាន​ផ្ទុកមេរោគ​មើល​មិនជា​និង​តូចចិត្ត​ប្រពន្ធ​រត់ចោល​គ្មាន​អ្នកមើល​ថែទាំ​បានសម្រេច​ចិត្ត​ចងក​សម្លាប់​ខ្លួនឯង នៅក្នុង​បន្ទប់ទឹក​ស្ថិតក្នុង​ភូមិ​ព្រៃ​ដូន​អុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ  បង្ក​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​ល្ងាច​ថ្ងៃទី​១៩ ខែមករា​ឆ្នាំ​២០១៦​។

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ទុំ ចាន់​តារា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជា​ជនពិការភ្នែក​ច្រើន​ឆ្នាំ​មកហើយ គ្មាន​មុខរបរ​ស្នាក់​នៅផ្ទះ​កន្លែងកើតហេតុ​ខាងលើ ហើយ​មាន​ប្រពន្ធក្រោយ តែ​រត់ចោល​៥​ខែ​មកហើយ ។​

    ស្ត្រី​ឈ្មោះ​វ៉ា ហួន អាយុ​៣៧​ឆ្នាំ រស់នៅ​ជាប់​ភូមិ​កើតហេតុ​ខាងលើ​ត្រូវជា​ប្អូនថ្លៃ​ជនរងគ្រោះ​ឱ្យដឹងថា ជនរងគ្រោះ​ជាម​នុស្ស​ពិការភ្នែក​ជាច្រើន​ឆ្នាំ​មកហើយ ។ ក្រោយពី​លែងលះ​គា្ន​ជាមួយ​ប្រពន្ធដើម​ជាច្រើន​ឆ្នាំ ក៏មាន​ប្រពន្ធក្រោយ​ម្នាក់ទៀត រស់នៅ​ជាមួយគ្នា​រយះពេល​១០​ឆ្នាំ​តែ​មិនមាន​កូន​ទេ ។​

    ក្នុងអំឡុង​ខែកក្កដា​ឆ្នាំ​២០១៥ ប​នា្ទ​ប់​ពី​ប្រពន្ធក្រោយ​រត់ចោល​បាត់ រស់នៅ​ផ្ទះ តែម្នាក់ឯង ហើយ​សុខភាព​ក៏​ចេះតែ​ទ្រុឌទ្រោម​ព្យាបាល​មិនជា រហូតដល់​បងប្អូន​នាំទៅ​ពិនិត្យ​ឈាម ទើប​ដឹងថា​មាន​ផ្ទុកមេរោគ​អេ​ដ៍ ។​

    ក្រោយពី​ដឹងខ្លួន​ថា​ខ្លួន​ផ្ទុកមេរោគ​មើល​មិន​ហើយ​នៅតែ​ម្នាក់ឯង ពុំមាន​អ្នក​មើលថែ ។  លុះ​នៅវេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​១៩ ខែមករា បន្ទាប់ពី​ជនរងគ្រោះ​ដើរ​ត្រឡប់​មកពីផ្សារ​វិញ ចូល​ផ្ទះ​បាត់​រហូត​គ្មាន​អ្នក​ចាប់អារម្មណ៍ រហូតដល់​វេលា​ម៉ោង​៤​និង​៤០​នាទី​ល្ងាច ប្អូនថ្លៃ​មក​តាម​ហៅរក​បើកទ្វារ​បន្ទប់ទឹក ស្រាប់តែ​ឃើញ​ជនរងគ្រោះ ចងក​សម្លាប់ខ្លួន​នឹង​ក្រមា​ទៅនឹង​ធ្នឹម​ដំបូល នៅក្នុង​បន្ទប់ទឹក​ស្លាប់បាត់​ហើយ​៕​

adverise with khmeread

មតិយោបល់