សង្ស័យ​ធ្លាក់​យន្តហោះ​យោធា​រុស្ស៊ី​ដឹក​មនុស្ស ៩១ នាក់ បម្រុង​ដឹក​ទាហាន​ទៅ​ប្រទេស​ស៊ី​រី

    ​យន្តហោះ​ដឹក​ទាហាន​របស់​រុស្ស៊ី​មួយគ្រឿង​បាន​បាត់ដាន​ពី​ប្រព័ន្ធ​រ៉ា​ដា​ត្រឹមតែ​ប៉ុន្មាន​នាទី បន្ទាប់ពី​ចេញដំណើរ​ពី​រមណីយដ្ឋាន​សមុទ្រ​ខ្មៅ​ក្នុង​ទីក្រុង​សូ​ជី​ប្រទេស​រុស្ស៊ី​។ នេះ​បើ​យោងតាម​ប្រភព BBC ចេញផ្សាយ​ថ្ងៃនេះ​។​

​    ​តាម​ប្រភព​នានា​ឱ្យដឹងថា យន្តហោះ​ដែល​បាន​បាត់​ពី​ប្រព័ន្ធ​រ៉ា​ដា​នោះ​គឺជា​យន្តហោះ Tu-154​។ ក្រសួងការពារជាតិ​រុស្ស៊ី​បាន​អះអាងថា​យន្តហោះ​ដែល​បាន​បាត់​ពី​ប្រព័ន្ធ​រ៉ា​ដា​នោះ​មាន​មនុស្ស​ប្រមាណ​ជា ៩១ នាក់​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​របស់​រុស្ស៊ី​។​

​    ​តាមរយៈ​បាយ​ការណ៍​មួយ​អះអាងថា យន្តហោះ​នោះបាន​កំពុង​ហោះហើរ​សំដៅទៅ​ខេត្ត Latakia ប្រទេស​ស៊ី​រី​។​

​    ​ហើយ​យន្តហោះ​នេះ​បាន​បាត់​ខ្លួន ២០ នាទី​បន្ទាប់ពី​ចេញ​ធ្វើដំណើរ​ចេញពី​ព្រលានយន្តហោះ​សូ​ជី​នៅ​ម៉ោង ៥ និង ២០​នាទី​ព្រឹក​ក្នុងប្រទេស​រុស្ស៊ី​។​

​    ​ខណៈពេល​នេះ​គេ​កំពុង​ស្វែងរក​យន្តហោះ ដែល​បាន​បាត់​ពី​រ៉ា​ដា​នេះ​៕

ប្រភព៖BBC

Tupolev tu 154 03 adverise with khmeread
Loading ad ...