បុរស​ម្នាក់​បើក​ម៉ូតូ​បុក​គូទ​កុងតឺន័រ​របួសធ្ងន់​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​ម៉ូតូ​និង​រថយន្ត​នា​ថ្ងៃទី​២៤​ ធ្នូ​ ២០១៦ ​វេលា​ម៉ោង​១០ ​និង​៣០​នាទី យប់​ចំណុចភូមិ​ស្លាប​តា​អោន ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ​បណ្តាលឱ្យរ​បួស​ធ្ងន់​ម្នាក់។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ សរ សំណាង អាយុ៤៦​ឆ្នាំ​ (​ខ្មែរ​) មុខរបរ អាជីវករ មាន​ទីលំនៅ​ភូមិ​ដីឥដ្ឋ​កោះ​ផុស ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល។​

    ប៉ូលិស​បន្តថា ដំបូង​ជនរងគ្រោះ​បាន​ជិះម៉ូតូ​ ០១ ​គ្រឿង ម៉ាក់​ smash ស៊េរី ២០០៧ ពាក់​ស្លាកលេខ កណ្ដាល 1F-8852 ពណ៌​ក្រហម បើកបរក្នុងទិសដៅ​ភ្នំពេញ អ្នក​លឿង។​

    លុះ​មកដល់ កន្លែងកើតហេតុ​ស្រាប់តែ បុក​គូថ​រថយន្ត​កុង​តឺ​ន័​រ ពាក់​ស្លាកលេខ​ភ្នំពេញ 3C-0999 ​ពណ៌ ក្រហម ដែល​កំពុង​ឈប់ លើ​ជ​ញ្ចើ​ម​ផ្លូវកន្លែង​ប៉ះ​កង់ឡាន បណ្ដាលឱ្យ​រងរបួស​ធ្ងន់។​

    បន្ទាប់មក​ជនរងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្នំពេញ រឺ​ឯ​អ្នកបើកបរ រថយន្ដ​កង់​តឺ​ន​រ័ មិន​ស្គាល់​អត្តសញ្ញាណរត់គេចខ្លួន​បាត់​។ ចំណែក​វត្ថុតាង​ម៉ូតូ និង​រថយន្ដ​ត្រូវបាន​កម្លាំង​ជំនាញ​ចរាចរណ៍​នៃ​អធិការដ្ឋាន​ស្រុក​កៀនស្វាយ ធ្វើការ​វាស់វែង​និង​យកទៅ​រក្សាទុកនៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​។​

    តាម​ការសន្និដ្ឋាន​រប​ស់​ប៉ូលិស​គឺ​ករណីនេះ បណ្ដាលមកពី​ជនរងគ្រោះ​បើក​ម៉ូតូ​ខ្វះ​ការប្រុងប្រយ័ត្ន មិន​មើល​ស្ថានភាព​ខាងមុខ៕

adverise with khmeread