រថយន្ត​បើក​ជែង​មិន​មើល​ឧបសគ្គ​ បុក​ម៉ូតូ​ទាំង​កម្រោល​ស្លាប់​ស្ត្រី​ម្នាក់​

    ត្បូងឃ្មុំ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅ​ថ្ងៃទី​២៥​ ធ្នូ ​២០១៦ វេលា​ម៉ោង​៧​ និង​៥០​នាទី​ព្រឹក​នេះ លើផ្លូវ​ជាតិ លេខ១១​ ចំណុច​ន្លោះ​គីឡូ​ម៉ែត្រ​លេខ ​៦៨-៦៩ ស្ថិតនៅ​ភូមិ​អំពិល​ត្បូង ឃុំ​អំពិល​តា​ពក ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ​រវាង​រថយន្ត និង​ម៉ូតូ​បណ្តាលឱ្យ​ស្ត្រី​ម្នាក់​ស្លាប់​ភ្លាម​នៅនឹងកន្លែង។​

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កឡើង​ដោយ​រថយន្ត​បែន​ម៉ាកហ៊ី​ន​ដាយ ព​ណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​ 3D-0302 មិន​ស្គាល់ឈ្មោះ​ និង​អាសយដ្ឋាន​ អ្នកបើកបរ​ក្រោយ​កើតហេតុ​រត់គេចខ្លួន ដោយបង្ក​ជាមួយ​ម៉ូតូ​ម៉ាក​ហុងដា​សេ​125​ ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ព្រៃវែង​1J-1323​ បើកបរ​ដោយ​ឈ្មោះ ផន ឡ​ន ភេទ​ស្រី អាយុ​៤២​ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​ពានា​ជួរ ឃុំ​ក្តឿង​រាយ ស្រុក​ក​ញ្ជៀ​ច ​ខេត្តព្រៃវែង​ ស្លាប់​នៅ​កន្លែងកើតហេតុ​។​ បើកបរ​បញ្ច្រាសទិស​គ្នា​រថយន្ត​បើក​ពី​ទិស​ខាងត្បូង​ទៅ​ជើង ម៉ូតូ​បើក​ពី​ទិស​ខាងជើង​ទៅ​ត្បូង​។​

    ករណីនេះបណ្តាលឱ្យ​​រថយន្ត ១ ​គ្រឿង​ខូច​ស្រាល​,​ ម៉ូតូ​១​គ្រឿង​ធ្ងន់ ​និង​មូលហេតុ​រថយន្ត​បើក​លឿន​ជែង​រថយន្ត​មួយទៀត។​ ករណីនេះ​ផ្នែក​ជំនាញ​បានធ្វើ​ការដកហូត​វត្ថុតាង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​អូររាំងឪ​ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី​៕

adverise with khmeread