រថយន្ត​បើក​បុក​ ៤ ​ត្រួត​ផ្ទួនៗ​នៅ​ផ្លូវជាតិ​លេខ​៦ ​របួស​មនុស្ស​ ២ ​នាក់​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ និង​រថយន្ត​០៤​គ្រឿង ​និង​ម៉ូតូ​០១​គ្រឿង បណ្តាល​ឱ្យ​របួស មនុស្ស​០២​នាក់​ខូចខាត​ម៉ូតូ​០១​គ្រឿង​និ​រថយន្ត​០៤​គ្រឿង​នៅ​ថ្ងៃទី​២៥ ​ធ្នូ​ ២០១៦ វេលា​ម៉ោង​៧ ​និង​៣០​នាទី នៅលើ​ផ្លូវជាតិ​លេខ​៦ ចន្លោះ​គីឡូ​ម៉ែត្រ លេខ​១៩-២០​ស្ថិត​ក្នុងភូមិ ព្រែក​តា​បែន ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល​ ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ​រថយន្ត​០១​គ្រឿង ម៉ាក​ហ៊ីិន​ដាយ (​រថយន្តក្រុង​) ពណ៌​ប្រផេះ​លាយ​ទឹកមាស ពាក់​ស្លាកលេខ ភ្នំពេញ ​3B-1915 ​បើកបរ​ដោយ​បុរស​ម្នាក់​គេចខ្លួន​រត់​បាត់ ធ្វើដំណើរ​ពី ត្បូង ទៅ​ជើង​។​

    លុះ​មកដល់​ចំណុចកើតហេតុ ​បាន​ទៅបុក​រថយន្ត​ម៉ាក​ហ្វ​ត​ពណ៌​ស ពាក់​ស្លាកលេខ​ភ្នំពេញ ​2AJ-4235​ ​បើកបរ​ដោយ​ឈ្មោះ​ ស៊ឹម ហម​ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឫស្សី​ចា ឃុំ​ថ្ម​ក្រែ ស្រុក​ចិត្ត​បុរី​ ខេត្តក្រចេះ ​ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង។​

    បន្ទាប់មក​រថយន្ត​ហ្វ​ត​នេះ បាន​ទៅបុក​រថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រ ពណ៌​ខ្មៅ ​ពាក់​ផ្លាក​លេខ​ភ្នំពេញ 2AP-6399 ​បើកបរ​ដោយ​ឈ្មោះ​ ម៉េង លីនី​ន ភេទ​ប្រុស​ អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រែ​ស្ដៅ សង្កាត់​អូ​ឫស្សី ​ក្រុង​ក្រចេះ ខេត្តក្រចេះ ដែល​ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង​ (​ស្រប​ទិស​គ្នា​) ហើយ​រថយន្ត​ហ៊ិ​ដាយ​(​រថយន្តក្រុង​)​។​

    បន្ទាប់មកទៀត​ទៅបុក រថយន្ត​ម៉ាក​នីសា​ន់​ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខគ​-7010​ភ​.​ព​2 បើកបរ​ដោយ​ឈ្មោះ យូ ម៉េង​អ៊ុង ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កណ្ដាល ឃុំ​ស្វាយ​រមៀត ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែល​ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង ​(​ស្រប​ទិស​គ្នា​)​។​

    រថយន្ត​នីសា​ន់​នេះ បាន​ទៅបុក ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​C110​ ពណ៌​ក្រហម ពាក់​ស្លាកលេខ ព្រៃវែង ​1A-1213​ បើកបរ​ដោយ​ឈ្មោះ​ កង សុ​ធន់ ភេទ​ប្រុស ​អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ទ្រព្យ​ ឃុំ​ជល់សា ​ស្រុក​ជល​គី​រី​ ខេត្តកំពង់ឆ្នាំង​ ដែល​ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង ​(​ស្រប​ទិស​គ្នា​)​ ដោយមាន​ឌុប​ប្រពន្ធ ​និង​ក្មួយ​ពីក្រោយ​ឈ្មោះ ​ឃិត ស្រី​រឿន ភេទ​ស្រី ​អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ជាមួយគ្នា ​និង​ឈ្មោះ​ ស៊ី ណា ភេទ​ប្រុស​ អាយុ​០៣​ឆ្នាំ មាន​ទីលំនៅ​ជាមួយគ្នា បណ្ដាលឱ្យ​របួសស្រាល ដល់​ឈ្មោះ ឃិត ស្រី​រឿន និង​ឈ្មោះ ស៊ឹម ហម ហើយ​បា​នប​ញ្ចូ​ន​មក​ព្យាបាល​នៅ​ពេទ្យ​ឯកជន​ព្រែក​អញ្ចាញ។​

    ចំណែក​រថយន្ត​ទាំង​០៤​គ្រឿង​និង​ម៉ូតូ​បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​មុខកំពូល ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី៕


 

Unnamed %285%29
adverise with khmeread