សញ្ញាព្រមានអំពីរលកយក្សស៊ូណាម៉ិត្រូវបានប្រកាសឡើង ខណៈរញ្ជួយដីដ៏ខ្លាំងវាយប្រហារឈីលី

រញ្ជួយដី ៧,៧ រិច្ឆទ័របានវាយប្រហារប្រទេសឈីលីភាគខាងត្បូង ជាហេតុបណ្តាលឱ្យមានការប្រកាសសញ្ញាព្រមានអំពីរលកយក្សស៊ូណាម៉ិ។ នេះបើតាមប្រភពព័ត៌មានប៊ីប៊ីស៊ី​ចេញផ្សាយយប់ថ្ងៃអាទិត្យនេះ។

រញ្ជួយដីវាយប្រហារនៅចម្ងាយ ២២៥ គីឡូម៉ែត្រពីតំបន់ភ្នំ Puerto Montt ភាគខាងត្បូងឈីលី។ នេះបើតាមទីភ្នាក់ងារស្ទង់ភូគព្ភសាស្ត្រសហរដ្ឋអាមេរិក (USGS)។

រញ្ជួយដីនេះមានជម្រៅ ១៥ គីឡូម៉ែត្រ។

មណ្ឌលព្រមានអំពីរលកស៊ូណាម៉ិប៉ាស៊ីហ្វិកនិយាយថា រលកធំៗគ្រោះថ្នាក់អាចកើតឡើងនៅតាមទីតាំងជាប់មាត់ឆ្នេរ ឆ្ងាយពីកន្លែងរញ្ជួយប្រមាណ ១.០០០ គីឡូម៉ែត្រជុំវិញ៕

 

adverise with khmeread