បេក្ខនារី ឈិន​ ម៉ានិច្ច បានទទួលជ័យជម្នះលេខ១ក្នុងកម្មវិធី “Cambodian Idol”

    ភ្នំពេញ​ ៖​ បេក្ខនារី ឈិន​ ម៉ានិច្ច បានទទួលជ័យជំន្នះលេខ១ នៅក្នុងកម្មវិធី “Cambodian Idol” រដូវកាលទី២ វគ្គផ្តាច់ព្រ័ត្ររបស់ទូរទស្សន៍ហង្សមាស ដែលបានបញ្ចប់ នៅវេលាម៉ោង១២និង១០នាទីអាធ្រាត្រឈានចូលថ្ងៃទី២៦ធ្នូនេះ​  ។
​      កម្មវិធីនេះមានការចូលរួមប្រគល់ពានរង្វាន់ដោយលោកស្រីម៉ែន​ សំអន​ ឧបនាយករដ្ឋមន្ត្រី​កម្ពុជា​ ។
​    បេក្ខនារី​ ឈិន​ ម៉ានិច្ច​ បានទទួលរង្វាន់១៥០លានរៀល​ ហើយបេក្ខជន​ នួន​  សុធារ័ក្សនិងបេក្ខនារី​ ហ៊ិន​ លីដា​ បានទទួលរង្វាន់លួងចិត្ត១០លានរៀល​ ។
​   កាលពីកម្មវិធី “ Cambodian Idol” រដូវកាលទី១​ លោកលី​ រតនា​ ទទួលបានរង្វាន់ត្រឹម១០០លានរៀលប៉ុណ្ណោះ​ ៕

Image3
adverise with khmeread
Loading ad ...