samsung-banner
adverise with khmeread

មូល​ហេតុដែល​លោកអ្នក​មិនគួរ​ពាក់​កាស​ស្តាប់​ពេល​ជិះ​ម៉ូតូ​! បុរស​អូស្ត្រាលី​ម្នាក់នេះ​ប៊ិះ​ដាច់​ក​ស្លាប់​ដោយសារតែ​ខ្សែ​កាស​

1

    ​វត្ថុ​មួយទៀត​ដែល​ត្រូវបាន​បញ្ចូល​ក្នុង​បញ្ជី​គ្រោះថ្នាក់​ជាងគេ​នៅលើ​ពិភពលោក​នោះ​គឺ កាស​។​

​    ​កាលពីពេល​ថ្មីៗ​នេះ យុវជន​ឈ្មោះ Bradley Willoughby វ័យ ១៦ ឆ្នាំ​មកពី​រដ្ឋ Queensland ប្រទេស​អូស្ត្រាលី​ប៊ិះ​តែ​នឹង​ដាច់​ក​ដោយសារ​គ្រោះថ្នាក់​ម៉ូតូ​ដែល​បានកើត​ឡើងខណៈ​រូបគេ​កំពុង​ហ្វឹកហាត់​ជិះ​ម៉ូតូ​បង្ហោះ​។ Bradley បាន​ទម្លាក់​ក្បាល​ម៉ូតូ​ចុះ​ខុស​បច្ចេកទេស ហើយ​ជាប់​ឈ្នាន់​ហ្វ្រាំង ជាហេតុ​បណ្តាលឱ្យ​ដួល​រមួល​គ្រិច និង​ធ្វើឱ្យ​ចំពាក់​ក​ជាមួយ​ខ្សែ​កាស ប៊ិះ​របូត​ក​។ យុវជន​រូបនេះ​បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ​។​

​    ​ក្រោយ​ឧ​ប​ទ្ទេវ​ហេតុ Bradley បាន​រងរបួស​ជាច្រើន​កន្លែង​ដោយ​រួម​ប​ញ្ជូ​ល​ពោះ ភ្លាត់ឆ្អឹង បាក់​កជើង​ខាងឆ្វេង បាក់ឆ្អឹង​ស្មង និង​ស្នាម​រយះ​ជាច្រើន​ផ្នែក​ផ្សេងទៀត​។​

​    ​ទោះយ៉ាងណា របួស​ដែល​ប៊ិះ​តែ​បណ្តាលឱ្យ​រូបគេ​បាត់បង់​ជីវិត​គឺ​រយះ​ក​។ មូលហេតុ​ដែល​រយះ​ក​នោះ​គឺ​ដោយសារ Bradley បាន​ពាក់​កាស​នៅក្រោម​មួកសុវត្ថិភាព​របស់ខ្លួន​នៅពេល​ឧ​ប​ទ្ទេវ​ហេតុ​កើតឡើង​។ ខ្សែ​កាស​បាន​កាត់​ស្បែក​និង​សាច់ដុំ​នៅ​ក​របស់គេ ដែល​ប៊ិះ​ដល់​បំពង់ខ្យល់​។​

​    ​ភ្លាមៗ​បន្ទាប់ពី​គ្រោះថ្នាក់ ម្តាយ​របស់ Bradley បាន​គិតថា កូនប្រុស​របស់គាត់​បា​ន​ស្លាប់​បាត់ទៅហើយ​។ អ្នកស្រី Willoughby បាន​រំ​ឮ​កថា គាត់​និង​ប្តី​បាន​ព្យាយាម​រំងាប់​ចិត្ត Bradley ខណៈ​រង់ចាំ​ក្រុម​សង្គ្រោះ​តាម​ឧទ្ធម្ភាគចក្រ​ដឹក​កូន​របស់ខ្លួន​ទៅ​មន្ទីរពេទ្យ Cairns Hospital​។​

​    ​ចាប់តាំងពី​គ្រោះថ្នាក់​នេះ​មក Bradley បាន​ឆ្លងកាត់​ការវះកាត់​ចំនួន​ពីរលើក ដែល​មួយ​នៅ​ជើង​របស់គេ និង​មួយកន្លែង​ទៀត​គឺ​នៅ​ក​។​

​    ​បើទោះជា​គ្រួសារ Bradley កំពុង​ឆ្លងកាត់​ពេលវេលា​ដ៏​លំបាក ប៉ុន្តែ​អ្នកស្រី Willoughby ចង់​ប្រាប់​ពី​គ្រោះថ្នាក់​អាច​បង្កឡើង​ដោយ​ពាក់​កាស​នៅក្រោម​មួកសុវត្ថិភាព ដូច្នេះ​មនុស្ស​ទាំងឡាយ​គួរ​ប្រុងប្រយ័ត្ន​ទាំងអស់គ្នា​៕

ប្រភព៖ដេលីមែល

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់