មនុស្ស​ជាង ១០០ នាក់​ផ្ទុះ​ជម្លោះ​វាយតប់​គ្នា​ថ្ងៃបុណ្យ​ណូអែល​នៅ​អង់គ្លេស ចាប់បាន ៤ នាក់​គត់​

    ​មន្ត្រីប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស​បួន​នាក់​បន្ទាប់ពី​ការប្រតាយប្រតប់​ដ៏​ធំ​មួយ​បាន​កើតឡើង​នៅ​ដើម​ថ្ងៃបុណ្យ​ណូអែល (២៥ ធ្នូ​)​។​

​    ​មនុស្ស​ប្រមាណ​ជាង ១០០ នាក់​បាន​ចូល​រួមការ​វាយតប់​នៅ​អំឡុង​ម៉ោង ៣ ទាបភ្លឺ​នៅ​ផ្លូវ Chertsey Road ក្នុង​ទីក្រុង Woking ប្រទេស​អង់គ្លេស​។​

​    ​មន្ត្រីប៉ូលិស​ជាច្រើន​និង​ឆ្កែ​ត្រូវបាន​ហៅ​ឱ្យមក​កាន់​ទីក្រុង​ដើម្បី​ទប់ស្កាត់​ស្ថានការណ៍​ជ្រួលច្របល់​ដែល​នៅ​ទីបំផុត​ស្ថិតក្រោម​ការគ្រប់គ្រង​នៅវេលា​ម៉ោង ៤ ព្រឹក​។​

​    ​ស្នងការ​ប៉ូលិស​លោក Clinton Blackburn បាន​និយាយថា "​ថ្ងៃមុន​បុណ្យ​ណូអែល​ជា​គឺ​យប់​ដ៏​ពេញនិយម​សម្រាប់​មនុស្ស​ដើម្បី​ចេញ​ក្រៅ​និង​ចំណាយពេល​ជាមួយ​មិត្តភក្តិ​ឬ​បងប្អូន ហើយ​មនុស្ស​ភាគច្រើន​នៅ​ពិធីជប់លៀង​មាន​ពេលវេលា​ដ៏​ល្អ​និង​សប្បាយរីករាយ​"​។​

​    ​គាត់​បាន​បន្តថា "​ទោះយ៉ាងណា ពិធី​នេះ​ប្រែជា​អាក្រក់​អំឡុង​ព្រឹត្តិការណ៍​មិនល្អ​មួយ​ដែល​ត្រូវបាន​ចូលរួម​ដោយ​ហ្វូងមនុស្ស​ដ៏​ធំ​វ៉ៃ​គ្នា​នៅតាម​ផ្លូវ​។ មន្ត្រីប៉ូលិស​និង​ឆ្កែ​ត្រូវបាន​ដាក់ពង្រាយ​នៅក្នុង​ព្រឹត្តិការណ៍​នេះ​ដើម្បី​បំបែក​ក្រុមមនុស្ស​ពី​មជ្ឈមណ្ឌល​ក្រុង Woking ជាមួយ​ជំនួយ​ពី​ឧទ្ធម្ភាគចក្រ​"​។​

​    ​គាត់​បាន​បន្ថែមថា "​ក្រុម​ន្ត្រី​បាន​ប្រញាប់​គ្រប់គ្រង​ស្ថានការណ៍​ហើយ​ធ្វើការ​យ៉ាងខ្លាំង​ក្លា​ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​យ៉ាង​មាន​ប្រសិទ្ធភាព​និង​សុវត្ថិភាព ក្រោម​កាលៈទេសៈ​ដ៏​លំបាក​ដែលមាន​ការ​គប់​កាក់​ដាក់​ពួកគេ ហើយ​នៅ​ម៉ោង ៤ ព្រឹក​តំបន់​នោះបាន​ប្រែ​មក​ធម្មតា​វិញ​"៕

ប្រភព៖មេត្រូ

1 adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...