adverise with khmeread 3332114

ចាប់ខ្លួនបក្ខពួកចោរប្លន់ម៉ូតូម្នាក់ទៀតនៅឫស្សីកែវ

     ភ្នំពេញ ៖ មុខសញ្ញា​ម្នាក់ទៀត​សេសសល់​ពាក់ព័ន្ធ​ករណី​វាយ​ប្លន់​នៅមុខ​ឃ្លាំង​សាំង​ឫស្សីកែវ​ម្នាក់ទៀត ត្រូវបាន​ប៉ូលិស​ព្រហ្មទណ្ឌ​ខណ្ឌឫស្សីកែវ​ឃាត់ខ្លួន​បាន​នៅ​ថ្ងៃទី​២០មករា​ឆ្នាំ​២០១៦​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ចំណុច​មុខ​ក្លឹប​មេគង្គ​ផ្លូវជាតិ​លេខ​៥ ក្រុមទី​៤​ភូមិ​ឃ្លាំង​សាំង សង្កាត់​-​ខណ្ឌឫស្សីកែវ ។​

    ប៉ូលិស​និយាយថា បន្ទាបពី​បាន​ចម្លើយសារភាព​ពី​ជនល្មើស​មុនៗ​និង​ការ​ស្រាវ ជ្រាវ​ឈានដល់​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​បក្ខពួក​សេសសល់​ករណី​វាយ​ប្លន់​យក​ម៉ូតូ​កាលពី​យប់​ថ្ងៃទី​០៦​មករា​ឆ្នាំ​២០១៦​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​នៅ​ចំណុច​លើ​សួនច្បារ​សូ​គី​មុ​ិ​ច ផ្លូវជាតិ​លេខ​៥ ក្រុមទី​៤ ភូមិ​ឃ្លាំង​សាំង សង្កាត់​ឬ​ស្សី​កែវ​។​

    ប៉ូលិស​បន្តថា មុខសញ្ញា​សេសសល់​ដែលជា​បក្សពួក​ឈ្មោះ​មាស រតនា ហៅ​អា​បារាំង  ភេទ​ប្រុស អាយុ​២៣​ឆ្នាំ  ជនជាតិខ្មែរ មាន​ទីលំនៅ​ផ្ទះជួល ផ្លូវ​បេតុង ភូមិ​ស្ពាន​ខ្ពស់ សង្កាត់គីឡូម៉ែត្រ​លេខ​៦  ខណ្ឌ​ឬ​ស្សី​កែវ មុខរបរ​កម្មករ ។​

    បច្ចុប្បន្ន​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី ៕​

adverise with khmeread

មតិយោបល់