រក​យូរហើយ​ពពួក​បន្លែ ដែល​ជួយ​ស្តារ​ភ្នែក​ឱ្យមើល​ច្បាស់​ឡើងវិញ បន្ថយ​ខ្លាញ់​ក្នុង​ថ្លើម និង​បង្ការ​ការស្ទះ​ពោះវៀនធំ​

    ​ឆៃថាវ​ក្រហម​គឺជា​បន្លែ​មួយ​មាន​ពណ៌​ឈាមជ្រូក និង​រសជាតិ​ផ្អែម និង​ជូរ​។ ឆៃថាវ​នេះ​គឺ​គេ​ផ្ទាប់​នឹង​សាឡា​ត់​ពិសា​ឆៅ ហើយ​វា​ក៏​បន្ថែម​រសជាតិ​ផងដែរ​។ យ៉ាងណាមិញ មិនមាន​មនុស្ស​ច្រើន​ទេ ដែល​ដឹងថា​វា​ជា​កំពូល​អាហារ​ផ្ដល់​សុខភាព​។ ឆៃ​ថា​ក្រហម​អាចជួយ​ដល់​ភ្នែក និង​បង្ការ​ខ្លាញ់​រុំ​ថ្លើម និង​បង្ការ​ស្ទះ​ពោះវៀនធំ​ទៀតផង​។​

​    ​រាប់បញ្ចូល​វា​ក្នុង​របប​អាហារ​របស់​អ្នក អ្នកនឹង​ទទួលបាន​ការជំរុញ​ដល់​សុខភាព​ពី​វា​។ បន្លែ​នេះ​មាន​ផ្ទុក​វីតាមីន B កាល់ស្យូម ប៉ូ​តា​ស្យូ​ម និង​ទង់ដែង និង​សារធាតុ​រ៉ែ​ជាច្រើន​។ អ្នក​អាច​ពិសា​វា​ជា​លក្ខណៈ​ភេសជ្ជៈ​ក៏បាន ឬ​បន្ថែម​លើ​មុខម្ហូប​របស់​អ្នក​។​

​    ​ហើយ​ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​ផ្សេងទៀត​របស់​ឆៃថាវ​ក្រហម​៖
​    ​- ជំរុញ​លំហូរ​ឈាម បង្ការ​ជំងឺ​ដាច់​សរសៃឈាម​បេះដូង​
​    ​- ជំរុញ​ថាមពល​ដល់​រាងកាយ​
​    ​- បង្ការ​ការ​ថប់​អារម្មណ៍​ដោយសារ​វត្តមាន​សារធាតុ Betaine និង Trytophan
​    ​- ប្រឆាំងនឹង​រ៉ាឌីកាល់​សេរី​ក្នុង​រាងកាយ ដោយសារ​ឆៃថាវ​ក្រហម​មាន​សារធាតុ​បង្ការ​ការ​រលាក និង​បង្ការ​អុកស៊ីតកម្ម​៕

adverise with khmeread

អ្នកនឹងចូលចិត្ត