បុរស​ម្នាក់​ត្រូវ​វាយ​ឱ្យ​សន្លប់ ព្រោះ​ថ្លើមពាសមេឃ​ហ៊ាន​តាម​ញ៉ែ​ប្រពន្ធ​កូនស្រី​គេ​នៅ​នឹង​មុខ​មិន​ក្រែង​ចិត្ត​

    ​ខាងក្រោម​នេះ​ជា​អ្វីដែល​បុរស​វ័យ ២៥ ឆ្នាំ​បាន​រៀនសូត្រ​នៅពេល​រូបគេ​តាម​រំខាន​ចង់​ញ៉ែ​ម្តាយ​និង​កូនស្រី​នៅ​ឆ្នេរសមុទ្រ​។​

​    ​លោកឪពុក​ដែលមាន​វ័យ ៤៤ ឆ្នាំ បាន​ប្រឈមមុខ​នឹង​បុរស​វ័យក្មេង​ដែល​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​។ ឪពុក​ក្នុង​វីដេអូ​ខាងក្រោម បុរស​ជា​ឪពុក​ព្យាយាម​ខាំមាត់សង្កត់ចិត្ត​មិន​តតាំង​ជាមួយ​បុរស​វ័យក្មេង​នោះទេ ប៉ុន្តែ​បុរស​រូបនោះ​នៅតែ​ចចេស​តាម​ញ៉ែ​ប្រពន្ធ​កូន​គាត់​។​

​    ​បុរស​វ័យ​ចំណាស់​ថែមទាំង​បាន​ព្យាយាម​ពន្យល់​ហេតុផល​ប៉ុន្តែ​នៅតែ​គ្មាន​ប្រយោជន៍​។ នៅក្នុង​វីដេអូ​គេ​ក៏​អាច​ឮ​បុរស​វ័យក្មេង​លេងសើច​ចំពោះ​អាយុ​បុរស​វ័យ​ចំណាស់​នោះ​ទៀតផង​។​

​    ​ក្រោយ​ជជែក​ទាំង​តឹងសរសៃក បុរស​វ័យក្មេង​ក៏បាន​សម្រេចចិត្ត​វ៉ៃ​បុរស​ចំណាស់ ប៉ុន្តែ​នរណា​ទៅ​ដឹងថា ខ្ងី​ចាស់​កាន់តែ​ហឺរ ខណៈ​បុរស​វ័យ​ចំណាស់​បាន​ដាល់​បុរស​វ័យក្មេង​ឡើង​ដេក​ស្តូកស្តឹង​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត