តាមពិត​ស្លឹក​តយ​ជា​ប្រភព​បណ្តេញ​ជាតិពុល​ពី​រាងកាយ មិនដែល​ដឹង​សោះ​! ចំណុច​ពិសេស គឺ​ធ្វើឱ្យ​មូស​មិន​ហ៊ាន​នៅក្បែរ​

    ​* គ្រឿងផ្សំ​៖
​    ​- ស្លឹក​តយ ៤
​    ​- ខ្ញី ១ ដុំ​ទំហំ​ល្មម​
​    ​- ស្លឹក​ក្រវ៉ា​ញ​ម៉ដ្ត ១ ភាគ ៤ នៃ​ស្លាបព្រា​កាហ្វេ​
​    ​- ស្ករត្នោត ២ ស្លាបព្រា​បាយ​
​    ​- ទឹក ៣ កែវ​

​    ​* របៀប​ធ្វើ​និង​ប្រើប្រាស់​៖
​    ​១. ដាំទឹក​ឱ្យ​ពុះ​។​
​    ​២. ពេល​ទឹក​ពុះ​ដាក់​គ្រឿងផ្សំ​ខាងលើ​ចូល លើកលែងតែ​ស្ករត្នោត​។​
​    ​៣. ពេល​ដាក់​គ្រឿងផ្សំ​ចូល​បន្ថយ​ភ្លើង​លឹមៗ រយៈពេល ១០ នាទី​។​
​    ​៤. បន្ទាប់ពី ១០ នាទី សម្រិតទឹក​ចូលក្នុង​កែវ​។​
​    ​៥. ចុងក្រោយ​ថែម​ស្ករត្នោត​ចូល និង​ទុកឱ្យ​ត្រជាក់​សឹម​ពិសា​។​

​    ​ក្រៅពី​បណ្ដេញ​ជាតិពុល ភេសជ្ជៈ​នេះ​ផ្ដល់​អត្ថប្រយោជន៍​ដូចជា​៖
​    ​- កាត់បន្ថយ​ការ​ថប់​អារម្មណ៍ និង​ស្ត្រេ​ស​
​    ​- បំបាត់​ការឈឺចាប់ រួមមាន​កាត់បន្ថយ​ឈឺទ្រូង ឈឺក្បាល ឈឺសន្លាក់ និង​ឈឺ​ត្រចៀក​
​    ​- កាត់បន្ថយ​ការរួម​ភេទ​មិន​ស្រួល​
​    ​- ជា​ថ្នាំ​មិនឱ្យ​មូស​ចង់​នៅក្បែរ​៕

ប្រភព៖បរទេស

Untitled 1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...