មុនពេល​ស្លាប់ ស្តេច​ចម្រៀង​ប៉ុប Michael Jackson បាន​ជួល​វិចិត្រករ​គូររូប​ចម្លែកៗ​មួយចំនួន​

    ​មកទល់​ឥឡូវ មនុស្ស​ភាគច្រើន​បានដឹងថា ស្តេច​ចម្រៀង​ប៉ុប Michael Jackson ជា​មនុស្ស​ចម្លែក​ប៉ុណ្ណា​កាល​គាត់​នៅរស់​។​

​    ​អតីត​តារាចម្រៀង​រូបនេះ​ធ្លាប់មាន​សួន​កម្សាន្ត​ផ្ទាល់ខ្លួន​ឈ្មោះ Neverland Ranch និង​វត្ថុ​អនុស្សាវរីយ៍​ដ៏​ចម្លែក​គឺ​បំណែក​លលាដ៍ក្បាល​លោក Joseph Merrick និង​សត្វ​ចម្លែក​មួយចំនួន​ដោយ​រួម​ប​ញ្ជូ​ល​ទាំង​សត្វ llama (​កវែង និង​មុខ​គួរឱ្យ​ចង់​សើច​) និង​ស្វា​ព្រៃ​ចម្លែក​។​

​    ​ទោះយ៉ាងណា រូបគំនូរ​ដែល​រួម​ប​ញ្ជូ​ល​ទាំង​រូបលោក Michael Jackson ប្រហែលជា​រឿង​ដ៏​ចម្លែក​ដែល​យើង​ធ្លាប់​ឮ​ពី​គាត់​។​

​    ​កាលពី​ឆ្នាំ ២០០៩ ប៉ុន្មាន​ខែ​មុននឹង​គាត់​ស្លាប់ មានការ​ដេញថ្លៃ​ស្នាដៃ​សិល្បៈ​ដ៏​ចម្លែក​របស់លោក Jackson ដែល​ពិភពលោក​មិន​ធ្លាប់​ឃើញ​ពីមុនមក​។ រូបគំនូរ​ភាគច្រើន​របស់គាត់​ត្រូវបាន​គូរ​ដោយ​វិ​ចិត្ត​ករ​ឈ្មោះ David Nordahl​។​

​    ​លោក David Hordahl បាន​និយាយថា គាត់​ជិតស្និត​ជាមួយ​តារាចម្រៀង​ប៉ុប​ខាងលើ​តាមរយៈ​ស្នាដៃ​របស់លោក ហើយ​ជួនកាល​គាត់​ថែមទាំង​ភ្លេច​ថា Michael ជា​តារាចម្រៀង​ដ៏​ល្បី​នៅលើ​ពិភពលោក​ទៀតផង​៕

1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់