ប៉ូលិស​ខេត្តក្រចេះ​បាន​បញ្ជូន​កូនតិរច្ឆានសម្លាប់​ឪពុក​ទៅ​តុលាការ​

    ក្រចេះ ៖ ប៉ូលិស​ខេត្តក្រចេះ​បាន​បញ្ជូន​ជនសង្ស័យ​សម្លាប់​ឪពុក​ទៅ​តុលាការ​នា​ថ្ងៃនេះ បន្ទាប់ពី​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២៤​ ធ្នូ​កន្លងទៅ នៅ​ចំណុច​ភូមិ​ស្រែ​ទ្រៀក ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង ខេត្តក្រចេះ ព្រោះតែ​ខឹង​ស្តីបន្ទោស​ឱ្យ​រឿង​លក់​ម៉ាស៊ីន​បូមទឹក។​

    លោក​វរៈសេនីយ៍ត្រី ឆុង តូ​រ៉ា​ន់ អធិការរង​នគរបាល​ស្រុក​ឆ្លូង​បានឱ្យដឹងថា ជនដៃដល់​ជា​កូន​ឈ្មោះ ​ស៊ុន សុធា​រ៉ា អាយុ​២៤​ឆ្នាំ បាន​យក​កាំបិត​ប៉័​ង​តោ​ទៅ​កាប់​លើ​ឱ​ពុក​ឈ្មោះ ​ស៊ុន ប៊ុន​លាង អាយុ​៥៨​ឆ្នាំ ត្រូវ​ចំពាក់​កណ្តាលដើមទ្រូង​មួយ​កាំបិត និង​បាន​ស្លាប់​ក្រោយពី​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឆ្លូង​។​

    លោក​ ឆុង តូ​រ៉ា​ន់ បន្តថា ជនដៃដល់​ជា​កូនប្រុស​ដែល​ប្រព្រឹត្ត​អំពើ​ព្រៃផ្សៃ​យក​កាំបិត​ប៉័​ង​តោ​កាប់សម្លាប់​ទៅលើ​ឪពុក​ដែល​កំពុង​សម្រាន្ត​នៅលើផ្ទះ​ទាំង​មិនដឹង​ខ្លួន​នៅ​ភូមិ​ស្រែ​ទ្រៀក ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង រហូត ដល់​ស្លាប់ ក៏​ព្រោះតែ​ជននេះ​ខឹង​និង​ឪពុក​ស្តីបន្ទោស​រឿង​លក់​ម៉ា​ស៊ីន​បូមទឹក​ គឺ​ត្រូវ​កម្លាំង​ប៉ូលិស​ស្រុក​ឆ្លូង​និង​ប៉ុស្តិ៍​រដ្ឋបាល​ចាប់​ឃាត់ខ្លួន​បាន​ភ្លាមៗ​បន្ទាប់ពី​បង្កហេតុ​នៅ​រសៀល​ថ្ងៃទី​២៣ ខែធ្នូ​។​

    លោក​អធិការរង​បញ្ជាក់ថា ជនដៃដល់​ត្រូវ​នគរបាល​ស្រុក​ចាប់ខ្លួន​និង​បញ្ជូន​ខ្លួន​មក​ស្នងការដ្ឋាន​នៅ​ថ្ងៃទី​២៤ ខែធ្នូ ដើម្បី​បន្ត​ចំណាត់ការ​៕

Unnamed
adverise with khmeread
Loading ad ...