adverise with khmeread 11

លួចកង់យកទៅលក់បាន១០ដុល្លារ៣ថ្ងៃក្រោយជាប់ខ្នោះ

   ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចកង់ដែលទុកនៅមុខផ្ទះគេកាលពី៣ថ្ងៃមុន ក្នុងបុរីពិភពថ្មីត្រពាំងថ្លឹង ត្រូវម្ចាស់គេចំណាំមុខតាមរយៈកាមេរ៉ាសុវត្ថិភាព បានទៅប្រាប់សន្តិសុខយាមបុរីឃាត់ប្រគល់ឲ្យប៉ូលីសប៉ុស្តិចោមចៅ កាលពីវេលាម៉ោង ៧យប់ថ្ងៃទី ៣០ វិច្ឆិកា២០១៥ នៅចំណុចផ្ទះលេខ៣៩ក្នុងបុរីពិភពថ្មី ផ្សារត្រពាំងថ្លឹង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
    ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ម៉ែន វិរ:អាយុ១៩ ស្នាក់នៅផ្ទះជួលភូមិគោកបញ្ជាន់ សង្កាត់ចោមចៅ និងមានស្រុកកំណើតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។
    ម៉ែន វីរ:បានសារភាពថា នៅថ្ងៃទី ២៧ វិច្ឆិកាឆ្នាំ២០១៥វេលាម៉ោងជាង៤ល្ងាច រូកគេនិងបក្សពួកម្នាក់ទៀតបានជិះកង់ចូលក្នុងបុរី រហូតទៅដល់ផ្ទះលេខ A9 លក់ឥវ៉ាន់ចាប់ហ៊ួយ ក៏មានកង់របស់កូនម្ចាស់ផ្ទះដាក់នៅខាងមុខផ្ទះ ។ដោយឃើញ
ឱកាសល្អ រូបគេបានដើរចូលទៅលើកកង់នោះចេញរួចជិះចេញ ហើយយកទៅលក់១០ដុល្លារដោយឲ្យប្រពន្ធ២ម៉ឺនរៀល និង២ម៉ឺនទៀតយកទៅទិញថ្នាំញៀនជក់។
    លុះដល់ថ្ងៃទី៣០ វិច្ឆិកា២០១៥វេលាម៉ោង ៧យប់ក៏ត្រូវសន្តិសុខយាមក្នុងបុរីឃាត់ខ្លួនយកមកប៉ុស្តិចោមចៅតែម្តង។
     ជនរងគ្រោះជាម្ចាស់កង់មានឈ្មោះ បូ ផានី ភេទស្រីអាយុ ៤០ឆ្នាំ មុខរបរលក់ដូរបានប្រាប់ឲ្យដឹងថា បន្ទាប់ពីដឹងថាបាត់កង់កាលពីថ្ងៃទិ២៧ នោះភ្លាម រូបគាត់បានទៅឆែកមើល កាមេរ៉ាសុវត្ថិភាព ដែលបំពាក់នៅមុខផ្ទះ ។មើលរួចជាង៣ម៉ោងទើបចំណាំមុខជនសង្ស័យបាន ។លុះដល់ថ្ងៃទី ៣០ វិច្ចិកា វេលាម៉ោង៧យប់ រូបគាត់បានឃើញជនសង្ស័យដើរនៅក្នុងបុរីម្តងទៀត ក៏ទៅប្រាប់សន្តិសុខទៅឃាត់ខ្លួនបញ្ជូនមកប៉ូលិសប៉ុស្តិ៍ចោមចៅដើម្បីកសាងសំុណំរឿង៕

adverise with khmeread

មតិយោបល់