adverise with khmeread 1

អាវុធហត្ថចាប់ក្រុមចោរប្លន់ម៉ូតូដ៏សកម្ម៦នាក់

    ភ្នំពេញ ៖ ក្រុមចោរប្លន់​យក​ម៉ូតូ​យ៉ាងសកម្ម​ចំនួន​៦​នាក់​ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ និង​អាវុធហត្ថ​ខណ្ឌមានជ័យ ចាប់ខ្លួន​បានជា​បន្តបន្ទាប់​នៅវេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៩​មករា​ឆ្នាំ​២០១៦​នៅក្នុង​ទឹកដី​ខណ្ឌមានជ័យ​បន្ទាប់ពី​ពួកគេ​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​មួយគ្រឿង​និង​ទូរស័ព្ទ​។​

    អំពើ​ប្លន់​ខាងលើនេះ​កើតឡើង​នៅត្រង់ចំណុច​ស្ថានីយ៍​បូមទឹក​បឹងទំពុន ផ្លូវ​៣៧១ ភូមិ​ត្នោតជ្រុំ​ទី​៤ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ នៅវេលា​ម៉ោង​១​និង​៣០​នាទី រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៦​។​

     កិច្ចប្រតិបត្តិការ​បង្ក្រាប​នេះ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​ម៉ាំង សុខ​លុច នាយការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​ក្រោម​ការសម្របសម្រួល​រប​ស់លោក​សៀង សុខ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ក្រុងភ្នំពេញ​បាន បន្ត​ស្រាវជ្រាវ​តាម​ចាប់​បក្ខពួក​ប្លន់ ជា​បន្តបន្ទាប់ ។​

    មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់​ពីដំបូង​ឈ្មោះ​លុន រដ្ឋា​នៅវេលា​ម៉ោង​១​និង​២០​នាទី​យ​ប​ថ្ងៃទី​១៩​មករា​ឆ្នាំ​២០១៦​។​ក្រោយពី​មានការ​បំភ្លឺ​សមត្ថកិច្ច​បាន​ឈានទៅ​ឃាត់ខ្លួន ជនសង្ស័យ​បាន​ចំនួន​៦​នាក់​ប្រុស​៤​នាក់​ស្រី​២​នាក់​ដែល​ពាក់ព័ន្ធ ករណី​ប្លន់​ម៉ូតូ​និង​ទូរស័ព្ទ​ខាងលើនេះ ។​

    មន្ត្រី​អាវុធហត្ថ​បន្តថា ជនសង្ស័យ​១-​ឈ្មោះ​សល់ ឡាយ​សេង ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស ស្នាក់​នៅផ្ទះ​លេខ​៥៤០ ក្រុម​១​ភូមិ​ត្នោតជ្រុំ​៤២-​មាស ចិ​ត្រា ភេទ ប្រុស អាយុ​១៦​ឆ្នាំ​មុខរបរ​លាង​ម៉ូតូ​ស្នាក់នៅ​ផ្ទះជួល​ភូមិ​ឬ​ស្សី​សង្កាត់​ស្ទឹងមានជ័យ​៣-​អ៑ួ​ង ចាន់ថន ភេទ​ប្រុស អាយុ​២១​ឆ្នាំ​មុខរបរ​កម្មករ​លើក​ឥ​វ៉ាន់ ស្នាក់នៅ​ផ្ទះជួល  ភូមិ​ត្នោតជ្រុំ​៣ សង្កាត់​បឹងទំពុន​៤-​អ៊ុំ គង្គា ភេទ​ប្រុស អាយុ​១៧ ឆ្នាំ មុខរបរ​បង្ហា​ត់បាល់​ទាត់ ស្នាក់នៅ​ផ្ទះជួល ភូមិ​ឬ​ស្សី សង្កត់​ស្ទឹងមានជ័យ ៥- ញេ​ន ស្រី​ណេ ភេទ​ស្រី អាយុ​១៧​ឆ្នាំ គ្មាន​មុខរបរ ស្នាក់នៅ​ផ្ទះជួល បន្ទប់​លេខ​៥ ភូមិ​ជ​ពូ​វ័​ន្ត សង្កាត់​ចោមចៅ​៦-​ឈុន ស្រី​ណែ​ត ភេទ​ស្រី អាយុ​១៦​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​លេខ​៧១​ភូមិ​ត្នោតជ្រុំ​៤​សង្កាត់​បឹងទំពន់ ។​

    ចំណែក​ដកហូត​វត្ថុតាង​រួមមាន ១-​ម៉ូតូ​ចំនួន​០១​គ្រឿង​ម៉ាក​សេ​១២៥ ស៊េរី ២០១៤​ពណ៌​ខ្មៅ​ស្លាក​លេខ​ភ្នំពេញ​1BB-8720​ជា​ម៉ូតូ​របស់​ជនរងគ្រោះ​ដែល​ក្រុម​ល្មើស​ប្លន់​ពី​យប់​។​

   ប​ច្ចុ​ប្ប​ន្ធ ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​បញ្ជូនទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ៕

adverise with khmeread

មតិយោបល់