ប៉ូលិស​ខណ្ឌ​៧​មករា​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​កំពុង​ប្រើប្រាស់​គ្រឿងញៀន​

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ខណ្ឌ ៧ មករា បាន​ឃាត់ខ្លួន​ជនសង្ស័យ​​ម្នា​នាក់ ខណៈ​កំពុង​សេព​គ្រឿងញៀន នៅក្នុង​បន្ទប់​ជួល​លេខ១២​អឺ​២ ផ្លូវ ១៣៤ ភូមិ៤ សង្កាត់​មនោ​រម្យ ខណ្ឌ​៧មករា នៅ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៦ ម៉ោង​៩​ព្រឹក។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ងិន ប៊ុនធឿន ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​ផ្ទះ​លេខ១០៩​អឺ​៣ ផ្លូវ១៣៦ សង្កាត់អូរឫស្សី​ទី២ ខណ្ឌ៧មករា។ វត្ថុតាង​ដកហូត ដប់​ជ័រ​សម្រាប់​ជក​ថ្នាំ​ចំនួន១, ទុយោ​២ ដើម និង ដែកកេះ​ចំនួន ០៣។​

    បច្ចុប្បន្ន ​ជនសង្ស័យ ​និង វត្ថុតាង​ខាងលើ ក៏បាន​នាំយកមក​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​៕
 

adverise with khmeread