ប៉ូ​លិ​ស​ស្រុក​ពញាឮ​បង្ក្រាប​ទីតាំង​ជល់​មាន់​...​ចាប់បាន​វត្ថុតាង​...​អ្នកលេង​រត់​អស់​

    កណ្តាល ៖ ប៉ូលិស​បាន​បង្ក្រាប​ល្បែង​ស៊ី​សង​ខុសច្បាប់ ​(​ជល់​មាន់​)​ នា​ថ្ងៃ​២៥ ​ធ្នូ ​២០១៦ វេលា​ម៉ោង​០៩ ​និង​៤៥​នាទី នៅ​ចំណុច ភូមិ​ស្រះ​ពោធិ ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្តកណ្តាល ​ចាប់បាន​វត្ថុតាង ប៉ុន្តែ​អ្នកញៀន​ល្បែង​ដឹងខ្លួន​នាំគ្នា​រត់​អស់​។​

    ប៉ូលិស​និយាយថា នៅ​ថ្ងៃ ខែ ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាងលើ កម្លាំង​ប៉ូលិស​ជំនាញ​ផ្នែក​យុត្តិធម៌ បានទទួល ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​គេ​ណាត់គ្នា​ជល់​មាន់នៅ​ចំណុចកើតហេតុ​ខាងលើ។​

    បន្ទាប់ពី​ទទួល​ព័ត៌មាន កម្លាំង​ជំនាញ​បាន​ចុះបង្ក្រាប ចាប់​យកបាន​មាន់​ជល់​ និង​មធ្យោបាយ​ម៉ូតូ​ចំនួន​ដូចជា  ១-​មាន់​ជល់​០៥ ក្បាល​, ២-​ជញ្ជីង ០២, ៣-​ស្កុ​ត រុំ​ជើងមាន់​មួយចំនួន​, ៤-​ម៉ូតូ​ ០៦ គ្រឿង រួច​បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ពញាឮ ដើម្បី​ចាត់​បន្ត​តាម​នីតិវិធី៕

Unnamed %283%29
adverise with khmeread
Loading ad ...