Joe Hart លាតត្រដាង​ថា គំនិត​របស់ Pep Guardiola ដែលថា​រូប​ខ្លួន​ជាម​នុស្ស "​ឥត​បានការ​" បាន​ជំរុញ​ការសម្រេចចិត្ត​ផ្ទេរ​ទៅ Torino

    ​Joe Hart ទទួលស្គាល់ថា ការផ្លាស់​ទៅកាន់​ក្លឹប Torino គឺជា​ជម្រើស​តែមួយគត់ បន្ទាប់ពី​ត្រូវបាន​ជាន់ឈ្លី​អាជីព​ដោយ​លោក Pep Guardiola នៅឯ​ក្លឹប​មេឃ​ខៀវ Manchester City ។​

​    ​Hart បាន​រីករាយ​ជាមួយនឹង​អាជីព​របស់ខ្លួន​ជាង​ពាក់​ទសវត្សរ៍​កន្លងមក​នេះ ក្នុងនាម​ជា​អ្នកចាំទី​ដៃ​ទីមួយ​ក្រោយ​ការដឹកនាំ​របស់លោក Roberto Mancini និង Manuel Pellegrini ប៉ុន្តែ​គាត់​មិនអាច​ឆ្លើយតប​ទៅនឹង​លក្ខណៈវិនិច្ឆ័យ​សម្រាប់​អ្នកចាំទី​មួយរូប​ដែល​លោក Guardiola ចង់បាន​នោះឡើយ​។​

​    ​ជា​លើកដំបូង គាត់​ត្រូវបាន​ជំនួស​ដោយ​អ្នក​ចាំ​ដៃ​ទី​ពីរ Willy Caballero សម្រាប់​ការប្រកួត​បី​លើកដំបូង​ក្នុង​រដូវ​កាល​នេះ ដែល​បន្ទាប់មក​ក្លឹប​បាន​ចុះហត្ថលេខា​ទិញយក Claudio Bravo ពី​អ្នក​មានបុណ្យ Barcelona ដែល​សមត្ថភាព​របស់​គាត់​ក្នុង​ការលេង​បាល់​ខ្លីៗ​ខាងក្រោម​បានធ្វើឱ្យ​គាត់​ក្លាយជា​ជម្រើស​ទីមួយ​យ៉ាង​លឿន​របស់ City​។​

​    ​ដោយ​បញ្ជាក់​ជា​ចំហ​ទៅកាន់​វេ​ប​សាយ Mirror អ្នកចាំទី Hart ទទួលស្គាល់ថា គាត់​កំពុង​ផ្តោតអារម្មណ៍​ទៅលើ Torino និង បាល់ទាត់​អន្តរជាតិ​អង់គ្លេស ប៉ុន្តែ​នៅតែមាន​ទុទិដ្ឋិនិយម​អំពី​អនាគត​នៅឯ​ទឹកដី Etihad៕

adverise with khmeread