Neymar: Messi នឹង​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ថ្មី​ឆាប់ៗ​នេះ​

    ​ខ្សែប្រយុទ្ធ​ក្រុម​អ្នកមាន​បុណ្យ Barcelona កីឡាករ Neymar ជឿជាក់ថា មានតែ​រឿង​ពេលវេលា​តែមួយគត់​ដែលជា​បញ្ហា មុនពេល​ដែល Lionel Messi ចុះហត្ថលេខា​លើក​កុងត្រា​ថ្មី​ជាមួយនឹង​ម្ចាស់​ជើងឯក​លី​ក​កំពូល​អេ​ស្ប៉ា​ញ​។​

​     Messi ត្រូវបាន​គេ​រំពឹងថា ទទួលបាន​សំណើ​នូវ​កិច្ចព្រមព្រៀង​ដែល​ផ្តល់​ដោយ Barca ក្នុង​រយៈពេល​ជាច្រើន​សប្តាហ៍ និង​ប៉ុន្មាន​ខែ​ចុងក្រោយ​កន្លងមកនេះ ខណៈដែល​កុងត្រា​បច្ចុប្បន្ន​របស់គាត់​នឹង​ផុតកំណត់​នៅ​ខែមិថុនា ឆ្នាំ​២០១៨​ខាងមុខនេះ​។​

​    ​ទោះជា​យ៉ាងណាក្តី Neymar សង្ឃឹមថា ប្រធាន​ក្រុមបាល់ទាត់​អន្តរជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​នឹង​នៅតែ​ស្នាក់នៅ​បន្ត​លើទឹក​ដី Camp Nou ហើយ​រំពឹងថា កិច្ចព្រមព្រៀង​និង​បញ្ចប់​នាពេល​ឆាប់ៗ ទោះបីជា​ប្រធាន​ក្លឹប​លោក Josep Maria Bartomeu និយាយ​កាលពីពេល​ថ្មីៗ​នេះ​ថា កិច្ចពិភាក្សា​មិនទាន់​ធ្វើ​នៅឡើយ​ក្តី​៕

Neymar lionel messi barcelona manchester city champions league i2ko8echb8h21ofv753two1n8 adverise with khmeread
Loading ad ...