Virgil van Dijk ខ្សែការពារ Southampton មិនទាន់​ដល់​ថ្ងៃ​បើក​ផ្សារ​ទិញដូរ​កីឡា​ផង ពាក់អាវ Man City បាត់ទៅហើយ​

    ​តើ Virgil van Dijk កំពុង​ព្យាយាម​ប្រាប់​ប្រិយមិត្ត​បាល់ទាត់​ពី​រឿង​មួយចំនួន​មែន​ទេ​?

​    ​ខ្សែការពារ​កណ្តាល​ដ៏​រឹងមាំ​របស់​ក្រុម Southampton រូបនេះ ត្រូវបាន​ផ្សាភ្ជាប់​ជាមួយនឹង​ការចាកចេញ​មួយ​ក្នុង​ទីផ្សារ​រដូវក្តៅ​ខាងមុខនេះ ហើយ​បច្ចុប្បន្ន​គាត់​បាន​សម្ញែង​កាយវិការ​របស់ខ្លួន​ដោយ​ពាក់អាវ​របស់​មេឃ​ខៀវ Manchester City ។​

​    ​ទោះបីជា​អ្នកចាត់ការ​ទូទៅ​ក្រុម Southampton លោក Claude Puel បានបញ្ជាក់​យ៉ាងច្បាស់​ថា​គាត់​នឹងមិន​លក់​កីឡាករ​រូបនេះ​ក៏ដោយ តារាបាល់ទាត់​អន្តរជាតិ​ហូ​ឡង់​រូបនេះ បានបង្ហាញ​កាយវិការ​ថា​ខ្លួន​ចង់​សាក​នូវ​រសជាតិ​ថ្មី ខណៈដែល​ក្លឹប​ធំ​មួយចំនួនទៀត​ដូចជា Liverpool និង Paris Saint-Germain ក៏បាន​ស្វះស្វែង​ចង់​ទទួលបាន​ហត្ថលេខា​របស់គាត់​មក​ចូលរួម​ជាមួយ​ក្លឹប​របស់​ពួកគេ ដូចគ្នា​ទៅនឹង​មេឃ​ខៀវ​ផងដែរ​៕

adverise with khmeread
ប្រភព៖ Goal