រថយន្ត​បែន​ដឹក​ដី​បុក​ម៉ូតូ​ស្លាប់​បុរស​ម្នាក់ ហើយ​បើក​រត់​បាត់​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​និង​ម៉ូតូ​កើតឡើង​កាលពី​ថ្ងៃទី​២៥ ​ធ្នូ ​២០១៦ វេលា​ម៉ោង​៤​ និង​៣៥​នាទី ល្ងាច​នៅ​ចំណុច​មុខ​ភូមិ ព្រៃ​គោ ឃុំ​លំហាច ស្រុក​អង្គស្នួល ផ្លូវជាតិ​លេខ​៤១ គី​ឡ​ម៉ែត្រ​លេខ ០១ បណ្តាល​ឱ្យ​ស្លាប់ អ្នកបើក​ម៉ូតូ​ម្នាក់​ភេទ​ប្រុស ហើយ​រថយន្ត​បង្ក​បើក​រត់​បាត់។​

    ប៉ូលិស​និយាយថា នៅវេលា​កើតហេតុ​ខាងលើ មាន​ម៉ូតូ​០១​គ្រឿង​ម៉ាក ​ZoomerX ពណ៌​ស គ្មាន​ស្លាកលេខ​ (​គ្មាន​កញ្ចក់​មួក​) ​បើកបរ​ដោយ​ឈ្មោះ តា រស់ ភេទ​ប្រុស អាយុ​៥៥ឆ្នាំ ទីលំនៅ ភូមិ​ព្រៃ​ពង្រ ឃុំ​រកា​រកោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ បើក​ពី​ត្បូង​ទៅ​ជើង (​កំពត​ផ្លូវជាតិ​លេខ​៣ ឡើង​ផ្លូវ​៤១ មក​លេខ​៤)។​

    លុះ​មកដល់​ចំណុចកើតហេតុ ក៏មាន​រថយន្ត​០១​គ្រឿង ប្រភេទ​បែន មិន​ស្គាល់​ម៉ាក បើកបរ​ក្នុង​ទិស ដៅ​ស្របគ្នា បាន​ប៉ះ អ្នកបើក​ម៉ូតូ​ដួល​បោក​ទៅនឹង​ថ្នល់​ស្លាប់ នៅ​កន្លែងកើតហេតុ។ ​ចំណែក​រថយន្ត បើក​គេចខ្លួនបាត់​។​ គ្រោះថ្នាក់​នេះ​បណ្តាល​ឱ្យខូច​ម៉ូតូ​០១​គ្រឿង តិចតួច​។​

    ក្រោយពេល​កើតហេតុ​កម្លាំង​ជំនាញ​បានធ្វើការ​វាស់វែង និង​យក​មធ្យោបាយ​មក​រក្សាទុក​នៅ​អធិការដ្ឋាន ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី។​ សព​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំពោះ​រថយន្ត​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​បន្ត៕​

Unnamed %284%29
adverise with khmeread