ខ្ចី​ម៉ូតូ​ស៊ី​បាយ​មួយ​ភ្លែត​បាត់ ​៤ ​ថ្ងៃ​...​ទើបនឹង​ចាប់ខ្លួនបាន​

    កណ្តាល ៖ បុរស​ម្នាក់​ខ្ចី​ម៉ូតូ​ស៊ី​បាយ​មួយ​ភ្លែត​បាត់​ ៤ ​ថ្ងៃ ម្ចាស់​ម៉ូតូ​ឃើញ​ប្តឹង​ប៉ូលិស​ឱ្យ​ចាប់ខ្លួនបាន​នា​ល្ងាច​នៅ​ថ្ងៃទី​២៥ ​ធ្នូ ​២០១៦ បន្ទាប់ពី​ឆបោក​យក​កា​ថ្ងៃទី​២២ ​ធ្នូ​ ២០១៦​ ម៉ោង ​០៨ ព្រឹក ចំណុច ភូមិ​ព្រែក​ឬ​ស្សី សង្កាត់ព្រែក​ឬ​ស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ចន្ទ សុវណ្ណារ៉ា ភេទ​ប្រុស​ អាយុ​១៨ឆ្នាំ​ជនជាតិខ្មែរ មុខរបរ ជាងកាត់សក់ នៅ​ភូមិបុ​ណ្ណា ឃុំព្រះពុទ្ធ  ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​ (​បាត់បង់​ម៉ូតូ​០១​គ្រឿង​ម៉ាក ZOOMER X ពណ៌​ស បិត​ស្កុ​ត​ពណ៌​ខៀវ ពាក់ស្លាកលេខ កណ្តាល 1T-3150 (​ឃើញ​វិញ)​។​

    ចំណែក​ជនសង្ស័យ ជនសង្ស័យ ឈ្មោះ រិត គឹម​ស្រ៊ា​ន់ អាយុ៣០ឆ្នាំ​ ​ជនជាតិខ្មែរ មុខរបរ ជាងកាត់សក់ មាន​ទីលំនៅ​ភូមិ​មាន់​ដប់ ឃុំមានជ័យ​ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ​(​ឃាត់ខ្លួន​)។​

    ប៉ូលិស​បន្តថា កន្លងមក​ជនរងគ្រោះ ​និង​ជនសង្ស័យ​បានមក​ធ្វើជា​ជាងកាត់សក់​ជាមួយគ្នា នៅ​ភូមិ​ព្រែក​ឬ​ស្សី សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល។ ​លុះ​នៅ​ថ្ងៃទី​២២ ​ធ្នូ ​២០១៦ ​ម៉ោង​៨​ជនសង្ស័យ​បាន​ខ្ចី​ម៉ូតូ ពី​ជនរងគ្រោះ​ដោយ​និយាយថា "ខ្ចី​ទៅ​ទិញ​បាយ​ស៊ី​មួយ​ភ្លែត" ហើយក៏​ជិះ​ម៉ូតូ​របស់​ជនរងគ្រោះ ឆ្ពោះ​មក​ក្នុង​ក្រុមហ៊ុន​7NG ដើម្បី​ជួប​សង្សារ​ខ្លួន។​

    ចំណែក​ជនរងគ្រោះ​បាន​ដើររក​ម៉ូតូ​របស់ខ្លួន និង​ដាក់​ពាក្យបណ្តឹង នៅ​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ឬ​ស្សី ក្រុង​តាខ្មៅ។ ​លុះ​នៅ​ថ្ងៃទី​២៥ ​ធ្នូ ​២០១៦ វេលា​ម៉ោង ៤​ ​ល្ងាច​ជនរងគ្រោះ​បាន តាមរក​ជនសង្ស័យ​ និង​ម៉ូតូ​របស់ខ្លួន​ឃើញ​នៅ​ចំណុច ក្នុង​ក្រុមហ៊ុន 7NG បាន​ប្រាប់​ឱ្យ សន្តិសុខ ឃាត់ខ្លួន​ជនសង្ស័យ ប្រគល់​មកឱ្យ​ប៉ូលិស ប៉ុស្តិ៍​រដ្ឋបាល​វិហារ​​សួគ៌ រួមទាំង​វត្ថុតាង បញ្ជូន​មកកាន់ អធិការដ្ឋាន​ស្រុក​ខ្សាច់កណ្តាល។​

    ករណី នេះ​សមត្ថកិច្ច​នគរបាល​ស្រុក​ខ្សាច់កណ្ដាល បានប្រគល់​ឱ្យ​ប៉ូលិស​ក្រុង​តាខ្មៅ បន្ត​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread