ប៉ូលិស​ខេត្តកំពង់ឆ្នាំង​បង្ក្រាប​២​ករណី​គ្រឿងញៀន​ឃាត់​មនុស្ស ​១៥​ នាក់​

    កំពង់ឆ្នាំង ៖ ប៉ូលិស​ខេត្តកំពង់ឆ្នាំង​បាន​ឃាត់​មនុស្ស ​១៥ ​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន ​២ ​ករណី​ផ្សេងគ្នា​រយៈពេល​២​ថ្ងៃ​កន្លងទៅនេះ។​

    ករណី​ទី​១-​ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ វេលា​ម៉ោង​២​ និង១៥នាទី រសៀល​ប៉ូលិស​ស្រុក​កំពង់ត្រឡាច​បាន​សហកា​រ​ជាមួយ​កម្លាំង​ប៉ូលិស​ការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស ឃាត់ខ្លួន​ជនសង្ស័យ ៦ នាក់​បង្ក្រាប​នៅ​ចំណុច​ផ្ទះ​ឈ្មោះ អ៊ុយ អាង ភេទ ស្រី​អាយុ ៦២ ឆ្នាំ រស់នៅ​ភូមិ​សុ​បិ​ន្ត ឃុំ​ពា​នី ស្រុក​កំពង់ត្រឡាច។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​១.​ឈ្មោះ កែវ សុភា​ឡាន់ ភេទប្រុស អាយុ១៨​ឆ្នាំ ជនជាតិ ខ្មែរ, ២.​ឈ្មោះ គង់ សំបូរ ភេទប្រុស អាយុ២០ឆ្នាំ​ជនជាតិ ខ្មែរ, ៣. ឈ្មោះ គង់ សម្បត្តិ ភេទប្រុស អាយុ១៩ឆ្នាំ​ជនជាតិខ្មែរ, ៤.​ឈ្មោះ ឌន ឌី​ម ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិ ខ្មែរ​, ៥.​ឈ្មោះ ឡេង សាវុធ ភេទប្រុស អាយុ២៩ឆ្នាំ​ជនជាតិខ្មែរ​ និង​៦.​ឈ្មោះ ឡេង សា​វន ភេទប្រុស អាយុ២៥ឆ្នាំ​ជនជាតិខ្មែរ​។​ ជនសង្ស័យ​ខាងលើ​មាន​ទីលំនៅ​ភូមិ​សុ​បិ​ន្ត ឃុំពា​នី ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។​

    ដកហូត​វត្ថុតាង​បាន ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ (​សង្ស័យ​គ្រឿងញៀន​) ១៤​កញ្ចប់ (​ធំ ៥ កញ្ចប់​),​ ទូរស័ព្ទដៃ ២ គ្រឿង​, ​ម៉ូតូ ២ គ្រឿង ​និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំ​នួ​​ន​។​

    ករណី​ទី២-​នៅ​ថ្ងៃទី​២៤ ​ធ្នូ ​២០១៦ ​ម៉ោង​២​កន្លះ​រសៀល​នាទី​កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ស្រុក​រលាប្អៀរ​ និង​ក្រុង​កំពង់ឆ្នាំង បាន​បង្ក្រាប​ករណី​ជួញដូរ ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ​នៅ​ចំណុច​ភូមិ​ចំការ​តា​ម៉ៅ ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ​និង​បន្តទៅ​ចាប់​ឃាត់ខ្លួន​បាន ​៩​ នាក់​នៅ​ចំណុច​ភូមិ​ឃ្លាំងប្រាក់ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង​។​

    ជា​លទ្ធផល​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ៩​ នាក់ (ស្រី​ម្នាក់)​ ក្នុងនោះ​មុខសញ្ញា​ជួញដូរ ៤ ​នាក់ (ស្រី​ម្នាក់)​​,​ មុខសញ្ញា​ប្រើប្រាស់ ៥​ នាក់ ប្រុស​។

    ដកហូត​វត្ថុតាង​,​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ (ice) ចំនួន​១៨​កញ្ចប់ ទំងន់​1,72g, ម៉ូតូ ៣​គ្រឿង​, ទូរស័ព្ទដៃ​៤​គ្រឿង​, ឧបករណ៍​វេច​ខ្ចប់​និង​ឧបករណ៍ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​៕

Unnamed %285%29 adverise with khmeread
Loading ad ...