និស្សិត​អង់គ្លេស​ផ្នែក​ថតរូប​ម្នាក់ ធ្វើតេស្ត​ថ្វីដៃ​ថតរូប​របស់​នាង​នៅ​ទឹកដី​កម្ពុជា បង្អួត​ផ្អើល​ពិភពលោក​តាមរយៈ Instagram

    ​កញ្ញា Karolina Valeikaite បាន​សិក្សា​ផ្នែក​ថតរូប​នៅ​សាកលវិទ្យាល័យ Middlesex University ទីក្រុង​ឡុង​ដ៍​។ នាង​បាន​គិតថា នាង​ប្រហែលជា​ធ្វើជា​អ្នក​ថតរូប​ម៉ូត ប៉ុន្តែ​ផ្ទុយទៅវិញ​នាង​បាន​សម្រេចចិត្ត​ឈប់​ពី​ការងារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​នាង​ដើម្បី​ធ្វើដំណើរ​ជុំវិញ​ពិភពលោក​ជាមួយ​មិត្ត​ប្រុស​របស់​នាង​។​

​    ​Karolina ជា​មនុស្ស​ចូលចិត្ត​ថតរូប ហើយ​ប្រសិនបើ​លោកអ្នក​បាន​មើលរូប​ក្នុង​គណនី Instagram (​ឈ្មោះ outsideboxx) របស់​នាង នោះ​លោក​អ្នកនឹង​លាន់មាត់​ចង់​សរសើរ​ជាក់​ជាមិនខាន​។ អ៊ីចឹង​តើ​អ្វី​ទៅជា​អាថ៌កំបាំង​នៃ​ការថតរូប​ដើម្បី​ទទួលបាន​រូបភាព​ដ៏​ស្រស់ស្អាត​នោះ​?

​    ​ខណៈ Karolina និយាយថា ពន្លឺភ្លើង​គ្រប់គ្រាន់ និង​កញ្ចក់​ឡែ​ន​កាមេរ៉ា​ដើរតួនាទី​សំខាន់​។​ហើយ​រឿង​ដ៏​សំខាន់បំផុត​ដែល​ត្រូវធ្វើ​នៅពេល​ថតរូប​ដ៏​ស្រស់ស្អាត​មួយ​គឺ​ដើរ​ជុំវិញ​វា​រួចរ​កមុំ​ដ៏​ល្អ​បំផុត​។​

​    ​នាង​បាន​និយាយថា "​ជួនកាល​អ្នកត្រូវការ​សិក្សា​ពី​បរិស្ថាន​គឺ ដើរ​ជុំវិញ​។ ខ្ញុំ​គិតថា រឿង​ដ៏​សំខាន់បំផុត​គឺ មើល​ជុំវិញខ្លួន​សិន​។ ជាច្រើនលើក ខ្ញុំ​តែង​ឃើញ​មនុស្ស​គ្រាន់តែ​ថតរូប​ដូចជា "​អូ​! ខ្ញុំ​ចូលចិត្ត​ទេសភាព​នេះ​" ប៉ុន្តែ​ខ្ញុំ​គិតថា រឿង​ដ៏​សំខាន់​នោះ​គឺ​ត្រូវ​មើល​ឱ្យ​គ្រប់​ជ្រុង ព្រោះ​នៅ​ចំណុច​ផ្សេង​ទេសភាព​អាច​ស្អាត​ជាង​"​។ 

​    ​គួរ​បញ្ជាក់ថា កញ្ញា និង​ដៃគូ​បាន​ផ្តិត​យក​ទេសភាព និង​បង្អួត​ស្នាដៃ​របស់​នាង​នៅ​ខេត្ត​នានា​របស់​កម្ពុជា​៕ 

1
adverise with khmeread

អ្នកនឹងចូលចិត្ត